មណ្ឌលបេតិកភណ្ឌពិភពលោក Trang An បើកសេវាកម្មចែវទូក Kayak

(VOVWORLD) - ដើម្បីត្រៀមរៀបចំបើកសេវាកម្មចែវទូក Kayak ចាប់ពីដើមខែមិថុនានេះ មណ្ឌលទេសចរណ៍នេះបានធ្វើការស្ទង់មតិចំពោះភ្ញៀវទេសចរចំនួន១០០ នាក់ ដើម្បីធ្វើឲ្យប្រសើឡើងនូវសេវាកម្មថ្មីនេះ។
មណ្ឌលបេតិកភណ្ឌពិភពលោក Trang An បើកសេវាកម្មចែវទូក Kayak - ảnh 1 មណ្ឌលបេតិកភណ្ឌពិភពលោក Trang An

ដើម្បីធ្វើពិពិធកម្មផលិតផល និងជំរុញតម្រូវការទេសចរណ៍នោះ នាថ្ងៃទី ១៧ ខែសីហា មណ្ឌលអេកូទេសចរណ៍ Trang An នៅ ស្រុក Hoa Lu ខេត្ត Ninh Binh បានបើកសេវាកម្មទេសចរ ណ៍ ចែវទូក Kayak ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដើម្បីគាំទ្រចលនា ជនវៀតណាមទៅទេសចរណ៍នៅវៀតណាម ដែលត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍បំផុសឡើង។

យោងតាមគណៈគ្រប់គ្រងតំបន់អេកូទេសចរណ៍ Trang An បានឲ្យដឹងថា ដើម្បីត្រៀមរៀបចំបើកសេវាកម្មនេះ ចាប់ពីដើមខែមិថុនានេះ មណ្ឌលទេសចរណ៍នេះបានធ្វើការស្ទង់មតិចំពោះភ្ញៀវទេសចរចំនួន១០០ នាក់ ដើម្បីធ្វើឲ្យប្រសើឡើងនូវសេវាកម្មថ្មីនេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ