មិត្តភក្តិអន្តរជាតិសាមគ្គីគាំទ្រវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ

មិត្តភក្តិអន្តរជាតិសាមគ្គីគាំទ្រវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ - ảnh 1
មិត្តភក្តិអន្តរជាតិសាមគ្គីគាំទ្រវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ (laodong.com.vn)

 
        Vovworld-ដើម្បីអំណរខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាព​
ប្រទេសជាតិ(ទី៣០មេសា) នាព្រឹកថ្ងៃទី២៤មេសាសារមន្ទីប្រវត្តិសាស្ត្រជាតិនៅ​
រដ្ឋធានីហាណូយបានប្រារព្ធពិព័ណ៌ដោយប្រធានបទ ប្រជាជនពិភពលោក
​សាមគ្គីជាមួយវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ ១៩៥៤-១៩៧៥។
បណ្ដាឯកសារវត្ថុតាំងបង្ហាញរួមមានផ្នែកខ្លឹមសារចំនួន២។​ ផ្នែក​ដំបូង​គឺជាខ្លឹមសារ
ប្រជាជននៃបណ្ដាប្រទេសជួយជ្រោមជ្រែងវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ១៩៥៤-១៩៧៥​តាមរយៈរូបថតឯកសារវត្ថុតាំងបង្ហាញ​ចំនួន១៣០ស្ដីពីការ
គាំទ្រសាមគ្គីភាពរបស់ប្រទេសចំនួនជិត៥០ប្រទេស។​ ផ្នែក​ទី២សង្កត់ធ្ងន់ទៅលើ
ការជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិសន្និសីទនិងតុលាការអន្តរជាតិគាំទ្រវៀត
ណាមដោយមានរូបថតឯកសារវត្ថុតាំងបង្ហាញចំនួន៣០។ មហាបរិញ្ញា Tran Thi Thuy
អនុប្រធានការិយាល័យតាំងបង្ហាញនៃសារមន្ទី​ប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា៖

“នេះជាសម្រាំងមានតំលៃដ៏ធំធេងអំពីប្រវត្តិសាស្ត្រវប្បធម៍និងតំលៃមនុស្សសាស្ត្រ
ខ្ពស់។ តាមរយៈការពិព័ណ៌នេះទស្សនិកជនអាចឃើញថា​ប្រជាជន​ស្នេហាសន្តិភាព
លើពិភពលោកសាមគ្គីភាពគាំទ្រប្រជាជនវៀតណាមយ៉ាងជាក់ស្ដែងនិងប្រសិទ្ធភាព
ទាំងខាងសម្ភារៈនិងស្មារតី។ ចលនាគាំទ្រវៀតណាមបាន​ប្រព្រឹត្តទៅយ៉ាងទូលំ
ទូលាយក្នុងប្រជាជនគ្រប់ស្រទាប់លើពិភពលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ