មតិសាធារណៈអន្តរជាតិវាយតម្លៃជាវិជ្ជមានលើអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែធ្នូ ទីភ្នាក់ងារព័ត៌មានជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP)   ក្នុងឆ្នាំ ២០២២កើនឡើង ៨,០២%។

មតិសាធារណៈអន្តរជាតិវាយតម្លៃជាវិជ្ជមានលើអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1សកម្មភាពនាំចូល និងនាំចេញតាមរយៈកំពង់ផែ Hai Phong (រូបថត៖ An Dang/TTXVN)

គេហទំព័រ straitstimes.com (សិង្ហបុរី) វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានកំណើនឆាប់រហ័សបំផុតនៅអាស៊ីក្នុងឆ្នាំ ២០២២។ CNN ហៅអត្រានេះថាជាអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៩៧មក ខណៈដែល BBC សង្កត់ធ្ងន់ថា នេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងដំណាក់កាល ២០២១-២០២២ ហើយកត្តាចលករដ៏សំខាន់បង្កើតឡើងកំណើនដ៏គួរឱ្យចាប់អារម្មណ៍នេះគឺការនាំចេញដ៏រឹងមាំ និងចំណូលនៃការលក់រាយ។ តួរលេខទាំងនេះត្រូវបានចេញផ្សាយក្នុងបរិបទដែលនៅតែមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ទៅលើតម្រូវ ការនាំចេញពីវៀតណាម ដែលជាប្រទេសផលិតទំនិញសំខាន់ៗដូចជា៖ វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិចសម្រាប់ម៉ាកអន្តរជាតិធំៗ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) ដោយសារកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ អតិផរណាអតិផរណាទាប ការនាំចូលនិងការនាំចេញស្ថិតក្នុងល្បឿនលឿន នយោបាយស្ថិរភាព និងជោគជ័យការទូតដ៏ត្រចះត្រចង់នោះ វៀត ណាមបានលេចឡើងជាគោលដៅមួយក្នុងចំណោមគោលដៅដ៏កម្រនៅក្នុងរូបភាពអាប់អួរ ឧនភាពសេដ្ឋកិច្ច និងវិបត្តិគ្របដណ្តប់លើពិភពលោក។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) នៅត្រីមាសទី ៤ នៃឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើងលឿនជាងការរំពឹងទុក ដែលជាសញ្ញាបន្តស្តារ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩។ ក្នុងឆ្នាំ២០២២ វៀតណាមមានអតិរេកពាណិជ្ជកម្ម ១១,២ ពាន់លានដុល្លារ ខ្ពស់ជាង៣,៣២ពាន់លានដុល្លារក្នុងឆ្នាំ២០២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ