មធ្យោបាយផ្សព្វផ្សាយរុស្ស៊ីបានស្ងើចសរសើរទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។

មធ្យោបាយផ្សព្វផ្សាយរុស្ស៊ីបានស្ងើចសរសើរទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។ - ảnh 1
មធ្យោបាយផ្សព្វផ្សាយរុស្ស៊ីបានចុះផ្សាយព័ត៌មានអត្ថបទឆ្លុះបញ្ចាំងដំណើរទស្សនកិច្ចនៅសហព័ន្ធ
រុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung


        VOV-ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីចំនួន២គឺ ITAR-TASS និង​ RIA-NOVOSTI
នាថ្ងៃទី​៩និងទី១០មិនាបានចុះផ្សាយព័ត៌មានអត្ថបទឆ្លុះបញ្ចាំងដំណើរទស្សនកិច្ច
នៅ​សហព័ន្ធរុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយ​
ប្រធាន​រដ្ឋសភា​វៀតណាមលោក Nguyen Sinh Hung ទន្ទឹមនឹងនោះស្ងើច​សរសើរ​
ទំនាក់ទំនង​មិត្តភាពជាប្រពៃណីសហប្រតិបត្តិការនិងដៃគូរយុទ្ធសាស្ត្រលើគ្រប់​
វិស័យវៀតណាម-រុស្ស៊ីកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ITAR-
TASS និង​ RIA-NOVOSTI សុទ្ធតែបានប្រកាសក្រៅពីបណ្ដាសកម្មភាពនៅទីក្រុង
Saint Peterburg និង​ជំនួប​ជាមួយថ្នាក់ដឹកនាំនីតិប្រតិបត្តិនីតិបញ្ញាត្តិនៃទីក្រុងនេះ
គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភានឹងជួប​សន្ទនាជាមួយនាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev ប្រធាន Duma ជាតិរុស្ស៊ី
(រដ្ឋសភា) Sergey Nayshkin។ ស្ថាប័ន​សារព័ត៌មានរបស់ក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​បាន
ឲ្យដឹងថា អ្នកយកព័ត៌មាន​ជា​ច្រើនរបស់ស្ថានីយ៍ទូរទស្សន៍រុស្ស៊ិរួមមាន​កាណាល់
ទី១ កាណាល់ប្រទេសរុស្ស៊ី NTV និង​កាសែតសំខាន់ៗជាច្រើនដូចជា​កាសែតរុស្ស៊ី
កាសែតឯករាជ្យ ព័ត៌មានសុទ្ធតែ​បាន​ចុះផ្សាយឆ្លុះបញ្ចាំងបណ្ដា​សកម្មភាពសំខាន់ៗ
របស់គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​វៀតណាមដឹកនាំដោយ​ប្រធានរដ្ឋសភាលោក
Nguyen Sinh Hung នៅប្រទេសរុស្ស៊ី៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ