មានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយពោរពេញដោយកម្លាំងមាំមួន

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ មករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញបទបញ្ជាឱ្យបើកការដ្ឋាន សាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) នៅមណ្ឌលឧស្សាកម្មខ្ពស់ Hoa Lac នៃទីក្រុងហាណូយ។ 
មានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយពោរពេញដោយកម្លាំងមាំមួន - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រតិភូបានចុចប៊ូតុងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងបើកពិព័រណ៍អន្តរជាតិស្តីពីការច្នៃប្រឌិតនៅវៀតណាមឆ្នាំ ២០២១ (រូបថត៖ VGP)

មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរថ្មីនៃគំរូកំណើនផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ មជ្ឈមណ្ឌលនេះ គ្រោងនឹងសាងសង់លើផ្ទៃដីសរុប ៣៥.០០០ ម៉ែតការ៉េ  ដែលជាកន្លែងប្រមូលផ្តុំសម្រាប់សហគ្រាសក្នុងស្រុកនិងបរទេសនិងក្រុមបច្ចេកវិទ្យាធំៗ ហើយជាកន្លែងសម្រាប់ផ្គត់ផ្គង់បន្ទប់ស្រាវជ្រាវនិងមន្ទីរពិសោធន៍ផលិតផលតាមស្តង់ដារអន្តរជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ថ្វីត្បិតតែយើងដើរទៅមុខក៏ពិតមែនប៉ុន្តែពិភពលោកទំនងជាមិនរងចាំយើងទេ។ ហេតុដូច្នេះ យើងត្រូវតែមានការច្នៃប្រឌិតថ្មី ត្រូវតែមានបំណងប្រាថ្នាអំពីប្រទេសវៀតណាមដ៏ខ្លាំងក្លាមួយ ក្លាយទៅជាការពិតជាក់ស្តែង។ ដើម្បីសម្រេចបានបំណងប្រាថ្នានេះ យើងត្រូវពឹងផ្អែកលើបញ្ញាវន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយជាពិសេសការច្នៃប្រឌិតតែម្តង។ នេះគឺជាកត្តាផ្ទៃក្នុងដែលមានសារៈសំខាន់សម្រាប់កំណើន។  មានតែបច្ចេកវិទ្យាថ្មីជាមួយនឹងប្រភពធនធានមនុស្ស សមស្រប ទើបជាកត្តាសម្រេចសម្រាប់កំណើនរយៈពេលវែង និងជាគន្លឹះលោតផ្លោះក្នុងការអភិវឌ្ឍ ដើម្បីរួចចេញពីអន្ទាក់ប្រាក់ចំណូលជាមធ្យម។ កត្តាសំខាន់ដែលធ្វើឱ្យមានភាពខុសគ្នា នោះគឺប្រជាជននិងបច្ចេក វិទ្យា”

នាព្រឹកថ្ងៃទី ៩ មករានេះ នៅមជ្ឈមណ្ឌលឧស្សាហកម្ម Hoa Lac បានបើកការបើកពិព័រណ៍អន្តរជាតិស្តីពីភាពច្នៃប្រឌិតថ្មីរបស់វៀតណាមឆ្នាំ ២០២១។ ពិព័រណ៍នេះមានស្តង់ចំនួន ១៥៦ ស្តង់នៃសហគ្រាសក្នុងស្រុកចំនួន ១១៣; ហើយសហគ្រាសចំនួន ២២ ដែលមានការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិងមហាវិទ្យាល័យមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ