មានគោលនយោបាយអនុគ្រោះ​ពិសេសដើម្បីទាក់ទាញ FDI ចូល​មកវៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ ខែតុលា មហាវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យជាតិហាណូយបានសហការជាមួយមហាវិទ្យាល័យ Hai Phong មហាវិទ្យាល័យពាណិជ្ជកម្ម និងគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច Hai Phong រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ“ FDI សកលលោក និងការឆ្លើយតបរបស់សហគ្រាស FDI នៅវៀតណាមក្នុងបរិបទថ្មី” ។

ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមក្នុងរយៈពេល ៩ ខែ នៃឆ្នាំនេះនៅតែសម្រេចបានទឹកប្រាក់ជាង ២២ ពាន់លានដុល្លារអាមេរិក កើន ៤,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលវិជ្ជមានដែលបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន ដោយបានជ្រើសរើសយកវៀតណាមជាគោលដៅមកដល់ដ៏ទាក់ទាញ ដើម្បីផលិតកម្ម និងធ្វើអាជីវកម្ម។

ទាក់ទងនឹងដំណោះស្រាយទាក់ទាញទុន FDI ជំនាន់ថ្មីក្នុងរយៈពេលខាងមុខនោះ ប្រតិភូបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវមានគោលនយោបាយអនុគ្រោះពិសេស ដែលមានលក្ខណៈប្រកួតប្រជែង ដើម្បីទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស ជាមួយ វិនិយោគិនក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ