មន្ត្រីជាន់ខ្ពស់នៃរដ្ឋធានីប្រទេសអាស៊ានពិភាគ្សាអំពីបញ្ហាសហប្រតិបតិ្តការរួម

មន្ត្រីជាន់ខ្ពស់នៃរដ្ឋធានីប្រទេសអាស៊ានពិភាគ្សាអំពីបញ្ហាសហប្រតិបតិ្តការរួម - ảnh 1
ទេសភាពនៃសន្និសីទនេះ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានឡាវ)

(VOVworld) - នាព្រឹកថ្ងៃទី៥ ឧសភា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវបានប្រព្រឹត្តទៅ
សន្និសីទពិភាគ្សាអំពីការត្រៀមរៀបចំឲ្យសន្និសីទអភិបាលក្រុងអាស៊ានលើកទី៤
ដែលបានរៀបចំឡើងនាខែវិច្ឆិកាខាងមុខ។សន្និសីទបានពិភាគ្សាអំពីខ្លឹមសារ
សំខាន់ៗដូចជា៖កសាងរដ្ឋធានីនៃប្រទេសអាស៊ានក្លាយទៅជាទីកន្លែងគួរឲ្យរស់នៅ
 បទពិសោធន៍ក្នុងការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ បញ្ហាបទល្មើស បញ្ហា
ស្ទះចរាចរណ៍ ការគ្រប់គ្រងស្បៀងអាហារនិងលើកទឹកចិត្តដាំដុះកសិផលស្អាត
កិច្ចការពារនិងរក្សាកេរ្តិ៍ដំណែលវប្បធម៌ ជំរុញទេសចរណ៍ ក៏ដូចជាកិច្ច សហប្រតិ
បតិ្តការលើកកំពស់សមត្ថភាពស្ទាត់ជំនាញពលកររវាងរដ្ឋធានីអភិឌ្ឍន៍និងមិនទាន់
អភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ