មិនទាន់មានការបញ្ចប់សំរាប់ការតស៊ូគ្នាខាងគតិយុត្តនៅអាមេរិកទាក់ទិនដល់អនុក្រឹត្យហាមឃាត់ចូលក្នុងប្រទេស

(VOVWORLD) - នាថ្ងៃទី១០ តុលា រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump ដណ្ដើមបានជ័យជំនះមានលក្ខណៈនិមិត្តរូបក្នុងការតស៊ូខាងគតិយុត្តទាក់ ទិនដល់អនុក្រឹត្យហាមឃាត់ចូលក្នុងប្រទេស ក្រោយពីតុលាការកំពូលប្រទេស នេះចេញសាលក្រមដោយច្រានចោលសេចក្ដីសំរេចរបស់តុលាការឧទ្ធរណ៍ស្ដីពីការធ្វើនិរាការណ៍អនុក្រឹត្យពោលខាងលើ។

  រហូតដល់ពេលនេះ ប្រធានាធិបតីលោក Trump បានចុះហត្ថលេខាចេញ ផ្សាយអនុក្រឹត្យចំនួន៣ស្ដីពីការហាមឃាត់ចូលក្នុងប្រទេស។ ក្រោយពីអនុក្រឹត្យ ដំបូងដែលត្រូវបានច្រានចោលកាលពីខែមករា អនុក្រឹត្យទី២ដែលត្រូវបាន ប្រកាសកាលពីខែមិនាតម្រង់ទៅលើពលរដ្ឋប្រទេសចំនួន៦រួមមានអ៊ីរ៉ង់ លីប៊ី ស៊ីរី យេម៉ែន ស៊ូម៉ាលី និងស៊ូដង់នោះក៏ត្រូវ និរាការណ៍ដែរ។ នាខែកញ្ញាកន្លងទៅ សេតវិមានបន្តចេញផ្សាយអនុក្រឹត្យថ្មីដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៨ តុលាខាងមុខ។ តាមនោះ ស៊ូដង់ត្រូវបានដកខ្លួនចេញពីបញ្ជីឈ្មោះក្រុម ប្រទេសមានពលរដ្ឋត្រូវហាមឃាត់ចូលក្នុងអាមេរិក ប៉ុន្តែ ចាដនិងកូរ៉េខាងជើង ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះនេះរួមមានមន្ត្រីមួយចំនួនរបស់វេណេហ្ស៊ុយអេឡា

ប្រតិកម្មទៅវិញ

ផ្សេងៗ