មិនទាន់មានព័ត៌មានអំពីពលករវៀតណាមនៅកូរ៉េខាងត្បូងត្រូវបានឆ្លងជំងឺ Covid 19 នោះទេ

(VOVWORLD) - យោងតាមរយបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថារហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានណាមួយស្តីពីស្ថានភាពជនវៀតណាមនៅប្រទេសនេះត្រូវបានឆ្លងជំងឺ Covid – 19 នោះឡើយ។

យោងតាមក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថានាបច្ចុប្បន្នមានពលករវៀតណាមជិត ៥ ម៉ឺននាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។ គិតត្រឹមតែក្នុងឆ្នាំ ២០១៩ ពលរដ្ឋវៀតណាមដែលធ្វើការនៅកូរ៉េខាងត្បូងមានចំនួនជាង ៧០០០ នាក់។

ក្នុងបរិបទដែលចំនួនអ្នកឆ្លងជំងឺ Covid-19  កំពុងកើនឡើងយ៉ាងខ្លាំងនៅ ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងពលករនៅបរទេស (ចំណុះក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បានបញ្ជាដឹកនាំគណៈកម្មការគ្រប់គ្រងពលករវៀតណាមប្រចាំនៅកូរ៉េខាងត្បូងត្រូវតែតាមដាននិងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពពលករនៅប្រទេសនេះ។ ជាពិសេសគឺពលករនៅតំបន់ដែលផ្ទុះជំងឺរាត្បាតចំនួន ២ របស់ប្រទេសកូរ៉េខាងត្បូង រួមមានទីក្រុង Daegu និងខេត្ត Gyeongbuk ជាតំបន់ដែលមានពលករវៀតណាម ជាង ៤០០០ នាក់កំពុងរស់នៅនិងធ្វើការផងដែរ។  

 យោងតាមរយបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងពលករវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថារហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានណាមួយស្តីពីស្ថានភាពជនវៀតណាមនៅប្រទេសនេះត្រូវបានឆ្លងជំងឺ Covid – 19 នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ