មន្ទីរបញ្ចកោណបានបញ្ជាក់ថាកូរ៉េខាងជើងបានចាប់ផ្តើមបាញ់មីស៊ីលផ្លោងច្រើនគ្រាប់

(VOVWORLD) -  នាថ្ងៃទី ៩ ខែឧសភា មន្ទីរបញ្ចកោណបានបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងជាច្រើនគ្រាប់។ ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកវរសេនីយ៍ទោ Dave Eastburn បានលើកច្បាស់ថានាព្រឹក ថ្ងៃទី៩ ខែឧសភា (តាមម៉ោងតំបន់នៅអាមេរិក) កូរ៉េខាងជើងបានបាញ់សាកល្បង     មីស៊ីលផ្លោងជាច្រើនគ្រាប់នៅភាគពាយព្យនៃប្រទេសនេះ។
មន្ទីរបញ្ចកោណបានបញ្ជាក់ថាកូរ៉េខាងជើងបានចាប់ផ្តើមបាញ់មីស៊ីលផ្លោងច្រើនគ្រាប់ - ảnh 1 មន្ទីរបញ្ចកោណបានបញ្ជាក់ថាកូរ៉េខាងជើងបានចាប់ផ្តើមបាញ់មីស៊ីលផ្លោងច្រើនគ្រាប់

មីស៊ីលបានហោះក្នុងរយៈចម្ងាយ ៣០០ គីឡូម៉ែត្រតាមទិសខាងកើតមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាប្រធានសេនាធិការកងទ័ពចម្រុះកូរ៉េត្បូង (JCS) បានឲ្យដឹងថាវត្ថុហោះហើរដែលកូរ៉េខាងជើងបាញ់កាលពីមុននោះ ទំនងជាមីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ហើយហោះហើរបានចម្ងាយ ៤២០ គីឡូម៉ែត្រ និង ២៧០ គីឡូម៉ែត្រនៅទិសខាងកើត មុនពេលធ្លាក់ទៅក្នុងសមុទ្រ។ ការបាញ់មីស៊ីសនេះត្រូវបានធ្វើឡើងនៅខេត្ត Pyongan ភាគខាងជើង ដែលមានចម្ងាយពីទីក្រុង ព្យុងយ៉ាងប្រមាន ៧៧ គីឡូម៉ែត្រភាគពាយព្យ។ នេះគឺជាមូលដ្ឋានដាក់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម Nodong ដែលជាមីស៊ីលមានកំរិតបាញ់រយៈចម្ងាយ ១,៣០០ គីឡូម៉ែត្រ ដោយអាចវាយប្រហារទៅកាន់ទឹកដីរបស់ប្រទេសជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ