មន្ទីរពេទ្យមជ្ឈឹមយោធា១០៨ទទួលគ្រឿងឥស្សរិយយសការពារមាតុប្រទេសលេខ១

មន្ទីរពេទ្យមជ្ឈឹមយោធា១០៨ទទួលគ្រឿងឥស្សរិយយសការពារមាតុប្រទេសលេខ១ - ảnh 1
នាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់ឥស្សរិយយសការពារមាតុប្រទេសលេខ១ជូនមន្ទីរពេទ្យយោធា១០៨ (រូបថត៖Nguyen Nhung)

(VOVworld) - នាព្រឹកថ្ងៃទី១ មេសា​នៅរដ្ឋធានីហាណូយរបស់វៀតណាម មន្ទីរពេទ្យ
មជ្ឈឹមយោធា១០៨បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសការពារមាតុប្រទេស
លេខ១ ហើយជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកនៃមន្ទីរ
ពេទ្យតាមបណ្ដាសម័យកាល។អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
 Phu Trong បានអញ្ជើញចូលរួមពិធីនេះ។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ត្រី Mai
Hong Bang នាយកមន្ទីរពេទ្យមជ្ឈឹមយោធា១០៨បាន ឲ្យដឹងថា៖
“ពង្រីកនូវសក្ដានុភាពនិងកិត្យានុភាពរបស់មន្ទីរពេទ្យដើម្បីលើកកំពស់ថែមទៀត
នូវគុណភាពពិនិត្យនិងព្យាបាលជំងឺ។នាពេលខាងមុខ មន្ទីរពេទ្យនឹងបន្តលើក
កំពស់គុណភាពលើគ្រប់វិស័យឲ្យស្មើនឹងមន្ទីរពេទ្យជឿនលឿននានាក្នុងតំបន់និង
លើពិភពលោក ព្រមទាំងប្រមូលផ្ដុំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សស្ទាត់
ជំនាញផងដែរ។”។
នៅពិធីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រធានអគ្គស្នងការនយោបាយ
កងទ័ពប្រជាជនវៀតណាមបានប្រគល់គ្រឿងឥស្សរិយយសការពារមាតុប្រទេស
លេខ១ជូនមន្ទីរពេទ្យមជ្ឈឹមយោធា១០៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ