មានបន្ថែមអតីតមន្ត្រីខ្មែរក្រហមមួយរូបត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍

មានបន្ថែមអតីតមន្ត្រីខ្មែរក្រហមមួយរូបត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ - ảnh 1
អតីតមន្ត្រីខ្មែរក្រហម មាស មុត (រូបថត៖phnompenhpost.com)

(VOVworld) - នាថ្ងៃទី១៤ ធ្នូ ចៅក្រមនានានៃតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរ
ក្រហមនៅកម្ពុជា (ECCC) បានចោទប្រកាន់អតីត មន្ត្រីខ្មែរក្រហមមួយរូបឈ្មោះ
មាសមុត ពីបទប្រល័យពូជសាសន៍និងបទឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ។
មាសមុត អាយុ៧៨ឆ្នាំ ជាអតីតមេទ័ពជើងទឹកនៅសីហនុវីល និងកំពត់ ក្នុងដំណាក់
កាលឆ្នាំ១៩៧៥-១៩៧៩ នៅតែត្រូវចោទប្រកាន់ពីបទរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើ
អនុសញ្ញាទីក្រុងហ្សឺណែវ១៩៤៩និងរំលោភទៅលើច្បាប់ព្រហ្មទ័ណ្ឌកម្ពុជាឆ្នាំ
១៩៥៦ស្ដីពីការធ្វើឃាតមនុស្សដោយចេតនា។

មុននោះ នាថ្ងៃទី៩ ធ្នូ កន្លងទៅ ECCC ក៏បានចោទប្រកាន់អតីតមន្ត្រីខ្មែរក្រហមមួយ
រូបផ្សេងទៀតនោះគឺ យឹមទិត ពីបទធ្វើឃាតមនុស្សនិងបទឧក្រិដ្ឋកម្ម ប្រឆាំងនឹង
មនុស្សជាតិ។ដូច្នេះហើយ ក្នុងឆ្នាំនេះ ECCC បានស៊ើបអង្កេតនិង ចោទប្រកាន់
អតីតមន្ត្រីខ្មែរក្រហមចំនួន៥រូប រួមមាន ស៊ូមាំង អោមអាន យឹមទិត មាសមុតនិង
អឹម ចែម ដោយបង្កបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងរំលោភ ទៅលើអនុ
សញ្ញាអន្តរជាតិនានាស្ដីអំពីសិទ្ធិមនុស្ស។ប៉ុន្តែ ជនជាប់ចោទ ស៊ូមាំង បានស្លាប់
កាលពីឆ្នាំ២០១២ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ