មិនផ្ដល់លិខិតអនុញ្ញាតថ្មីសំរាប់សហគ្រាសនាំចូលសំណល់អេតចាយចូលមកវៀតណាម

(VOVWORLD) - ដោយឈរលើការត្រួតពិនិត្យឡើងវិញនូវលិខិតអនុញ្ញាតនៅមានកូតានោះ ក្រសួងធនធាននិងបរិស្ថានមិនផ្ដល់លិខិតអនុញ្ញាតថ្មីសំរាប់សហគ្រាសនាំចូល សំណល់អេតចាយចូលមកវៀតណាមឡើយ។ 
មិនផ្ដល់លិខិតអនុញ្ញាតថ្មីសំរាប់សហគ្រាសនាំចូលសំណល់អេតចាយចូលមកវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ VGP) 

នេះជាសំណូមពររបស់នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc នៅកិច្ចប្រជុំនាថ្ងៃទី២៥ ខែកក្កដា នៃ អចិន្ត្រៃយ៍រដ្ឋាភិបាលអំពីស្ថានភាពនាំចូលសំណល់អេតចាយនិងដំណោះស្រាយសំអាត សំណល់អេតចាយប្រមាណ១លាន៩សែនតោនដែលកំពុងផ្ទុកនៅកំពង់ផែ ផ្សេងៗនាបច្ចុប្បន្ន។

        លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា មិនអាចហាមឃាត់ការនាំចូល សំណល់អេតចាយទាំងស្រុងបានឡើយ ព្រោះថានេះជាប្រភពវត្ថុធាតុដើម ផលិតកម្មនៃវិស័យមួយចំនួន ប៉ុន្តែក៏មិនអាចអាស្រ័យទៅលើមូលហេតុនោះ ដើម្បីទុកឲ្យវៀតណាមក្លាយទៅទីលានសំរាម ហើយមិនអាចអាស្រ័យទៅលើផល ប្រយោជន៍ក្រុម ដើម្បីបណ្ដាលឲ្យប៉ះពាល់ទៅលើបរិស្ថានរស់នៅរបស់ ប្រជាជននិងកិត្យានុភាពរបស់វៀតណាម បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ