មានភាពតានតឹងផ្នែកការទូត បារាំងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទួរគីឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - ប្រតិកម្មរបស់ភាគីទាំងពីរបានធ្វើឡើងក្នុងអំឡុងពិធីរំលឹកអនុស្សាវរីយ៍ថ្នាក់ជាតិរបស់បារាំងសម្រាប់លោកគ្រូ Samuel Paty ដែលត្រូវរងការសម្រាប់ កាលពីថ្ងៃទី ១៦ ខែតុលា ពីបទ ប្រើរូបត្លុក ព្យាការីម៉ូហាមេដ មកបង្ហាញពន្យល់សិស្សក្នុងថ្នាក់រៀន។
មានភាពតានតឹងផ្នែកការទូត បារាំងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទួរគីឲ្យវិលត្រឡប់មកប្រទេសវិញ - ảnh 1 បាតុកម្មប្រឆាំងបារាំងនៅលីប៊ី នាថ្ងៃទី ២៥ តុលា (រូបថត៖ Le Monde)

នៅថ្ងៃទី ២៥ ខែតុលា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងការទូតជាមួយទួរគី បារាំងបានកោះហៅ ឯកអគ្គរដ្ឋទូតប្រចាំទួរគី ឲ្យវិលត្រ ឡប់មកប្រទេសវិញ  ដែលហាក់ដូច ជា ជាកាយវិការឆ្លើយតបយ៉ាងខ្លាំងបំផុតចំពោះសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ប្រធានាធិបតីទួរគីលោក Tayyip Erdogan ពាក់ព័ន្ធទៅនឹងប្រធានា ធិបតីបារាំងលោក Emmanuel Macron។

ប្រតិកម្មរបស់ភាគីទាំងពីរបានធ្វើឡើងក្នុងអំឡុងពិធីរំលឹកអនុស្សាវ រីយ៍ថ្នាក់ជាតិរបស់បារាំងសម្រាប់លោកគ្រូ Samuel Paty ដែលត្រូវរងការសម្រាប់ កាលពីថ្ងៃទី ១៦ ខែតុលា ពីបទ ប្រើរូបត្លុក ព្យាការីម៉ូហាមេដ មកបង្ហាញពន្យល់សិស្សក្នុងថ្នាក់រៀន ហើយនាថ្ងៃទី ២១ ខែតុលាប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា បារាំងនឹងមិនលុបចោលរូបត្លុកទាល់តែសោះ។

សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការខឹងសម្បាររបស់ប្រជាជនអ៊ីស្លាម នៅតាមប្រទេសជាច្រើន ដូចជាកាតា គុយវែត អ៊ីរ៉ង់ ទួរគី អាល់ហ្សេរី ទុយនីស៊ី លីប៊ីឬអ៊ីស្រាអែល។ ការធ្វើបាតុកម្មប្រឆាំងនឹងសុន្ទរកថារបស់ប្រធានាធិបតីបារាំងប្រឆាំងនឹងរូបត្លុតរបស់ព្យាការីមហាម៉ាត់បានកើតឡើង នៅកន្លែងជាច្រើន ទន្ទឹមនឹងការអំពាវនាវឱ្យធ្វើពហិការទំនិញបារាំង ហើយបាតុករថែមទាំងដុតរូបថតររបស់ប្រធានាធិបតីបារាំងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ