មានមនុស្សឆ្លងកូវីដ ១៩ ជាង១៧៧លាននាក់លើទូទាំងពិភពលោក

(VOVWORLD) - ទាក់ទងដល់បញ្ហាចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩ អង្គការសុខភាពពិភព លោក (WHO) និងអ្នកជំនាញអន្តរជាតិជាច្រើន ចាត់ទុកថាការសន្យាចែករំលែកវ៉ាក់ សាំងចំនួន១ពាន់លានដូស របស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) ជូនប្រទេសក្រីក្រជាង គឺតិចតួចនិងយឺតយ៉ាវពេក ក្នុងបរិបទដែលគេប៉ាន់ស្មានថា ពិភពលោកត្រូវការបរិមាណវ៉ាក់សាំងឡើងដល់ទៅ១១ពាន់លានដូស។

មានមនុស្សឆ្លងកូវីដ ១៩ ជាង១៧៧លាននាក់លើទូទាំងពិភពលោក - ảnh 1បុគ្គលិកពេទ្យព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ (រូបថត៖ IRNA/TTXVN)
យោងតាមគេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមវេលាម៉ោង១ថ្ងៃទី១៥ ខែមិថុនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួនជាង១៧៧ លានករណី ក្នុងនោះករណីស្លាប់មានចំនួនជាង៣,៨លានករណី។ អាមេរិកនៅតែជា ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងកូវីដជាង៣៤,៤ លាននាក់និងករណីស្លាប់ជាង៦១៥ពាន់នាក់; បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ទាក់ទងដល់បញ្ហាចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩ អង្គការសុខភាពពិភព លោក (WHO) និងអ្នកជំនាញអន្តរជាតិជាច្រើន ចាត់ទុកថាការសន្យាចែករំលែកវ៉ាក់ សាំងចំនួន១ពាន់លានដូស របស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) ជូនប្រទេសក្រីក្រជាង គឺតិចតួចនិងយឺតយ៉ាវពេក ក្នុងបរិបទដែលគេប៉ាន់ស្មានថា ពិភពលោកត្រូវការបរិមាណវ៉ាក់សាំងឡើងដល់ទៅ១១ពាន់លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ