មានមនុស្សជិត ៧៧,៧ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក

(VOVWORLD) - យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២២ ខែធ្នូ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សជិត ៧៧,៧ លាននាក់ (៧៧,៦៨៦,៦៧០ នាក់) បានឆ្លងជំងឺកូវីដ១៩ (Covid-19) ក្នុងនោះមនុស្សជាង ១,៧ លាននាក់បានស្លាប់។
មានមនុស្សជិត ៧៧,៧ លាននាក់ឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោក - ảnh 1 ប្រជាជនអង់គ្លេសកំពុងប្រឈមមុខនឹងទម្រង់ថ្មីនៃវីរុស SARS-CoV-2 ដែលមានល្បឿនរីករាលដាលយ៉ាងលឿនជាងមុន (រូបថត៖ AFP / VNA)

អាមេរិកនៅតែជាចំណុចកណ្តាលនៃការរីករាលដាលជំងឺរាតត្បាតធំបំផុតនៅលើពិភពលោកដោយមានមនុស្សចំនួន ១៨.៤៥៤.៦២៦ នាក់បានឆ្លងវីរុសនិង ៣២៦.៦៦៨ នាក់បានស្លាប់; បន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល។

នៅទ្វីបអឺរ៉ុប ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ជំវិញការបំរែបំរួលទម្រង់ថ្មីនៃវីរុស SARS-CoV-2 ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងចក្រភពអង់គ្លេស។ នាថ្ងៃទី ២១ ខែធ្នូ ប្រទេសជាច្រើននៅអឺរ៉ុប អាស៊ីនិងអាមេរិកឡាទីនបានសម្រេចចិត្តបញ្ឈប់ជើងហោះហើរទៅនិងត្រឡប់មកវិញទៅកាន់បណ្តាប្រទេសអឺរ៉ុបទាំងនេះ។

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែធ្នូបានឲ្យដឹងថា ចក្រភពអង់គ្លេសមានមនុស្សជាង ៣៣.៣០០ នាក់បានឆ្លងជំងឺកូវីដ១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺរាតត្បាតសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ជិត ២,១ លាននាក់។ ក្នុងនោះមានមនុស្សចំនួន ៦៧.៦០០ នាក់បានបាត់បងជីវិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ