មិន​រក​ឃើញវ៉ារ្យ៉ង់ថ្មី​នៃ​វីរុស​បង្កជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​ចិន​

(VOVWORLD) - កាលពីថ្ងៃទី៤ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយទិន្នន័យវិភាគដែលបង្ហាញថា គ្មានវ៉ារ្យ៉ង់ថ្មីនៃវីរុស SARS-CoV-2 ដែលបានរកឃើញ នៅក្នុងស្ថានភាពជំងឺរាតត្បាតនាបច្ចុប្បន្នក្នុងប្រទេសចិននោះឡើយ។
មិន​រក​ឃើញវ៉ារ្យ៉ង់ថ្មី​នៃ​វីរុស​បង្កជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​ចិន​ - ảnh 1បុគ្គលិកសុខាភិបាលណែនាំប្រជាជនឱ្យប្ប្រាស់រើវ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្ត Hunan ចិន ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២២ ។ (រូបថត៖ ស៊ីនហួ)

ព័ត៌មាននេះត្រូវបាននាំចេញនៅពេលដែល WHO បានប្រកាសទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ(CDC)ចិន។ មួយថ្ងៃមុននេះ មន្ត្រីអង្គការសុខភាពពិភពលោកបានជួបជាមួយអ្នកវិទ្យាសាស្ត្រចិន ដើម្បីពិភាក្សាលើស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសនេះ។ យោងតាមទិន្នន័យវិភាគរបស់ CDC ចិនបានឲ្យដឹងថា ប្រភេទរង BA.5.2 និង BF.7 នៃវ៉ារ្យ៉ង់ Omicron កំពុងជាប្រភេទមេរោគចម្បងនៅក្នុងប្រទេសនេះ។ ប្រភេទរងទាំងពីរនេះ បានបង្កប្រហែល ៩៧,៥% នៃករណីឆ្លងជំងឺថ្មីនៅក្នុងប្រទេសចិន។

នៅថ្ងៃដដែលនេះ ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា WHOនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសចិន ដើម្បីស្វែងយល់ពីស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសនេះ។ លោកក៏បានបន្តសង្កត់ធ្ងន់លើតួនាទីនៃការចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងដូសជំរុញ សំដៅកាត់បន្ថយករណីធ្ងន់ធ្ងរ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យពេលឆ្លងជំងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ