មន្រ្តីអាមេរិកនិងចិនជួបសន្ទនាតាមទូរស័ព្ទស្តីពីបញ្ហាពាណិជ្ជកម្មស្នូល

(VOVWORLD) - ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិននិងអាមេរិក បាន ជួបគ្នាតាមទូរស័ព្ធនៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្នុងបរិបទដែល ភាគីទាំងពីរកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀង បឋមមួយ “ដំណាក់កាលទី១” ដើម្បីបញ្ចប់ភាពតានតឹងពាណិជ្ជកម្ម ដែលអូសបន្លាយរយៈពេលជាងមួយខែកន្លង មក។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នា រក្សាទំនាក់ទំនងលើបណ្តាបញ្ហានៅសេសសល់នានា នៅឯដំណាក់កាលដំបូង និងបានពិភាក្សាលើបណ្តា “បញ្ហាស្នូលនៃការព្រួយបារម្ភ” ក៏ដូចជា ឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះស្រាយរាល់បញ្ហាពាក់ព័ន្ធ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ