មានសកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍ទិវាភាសារុស្ស៊ីនិងសប្ដាហ៍សកលរុស្ស៊ី

មានសកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍ទិវាភាសារុស្ស៊ីនិងសប្ដាហ៍សកលរុស្ស៊ី - ảnh 1
ការតាំងពិព័រណ៍ Puskin នៅទីក្រុងហាណូយ​ (រូបថត៖TG&VN)

(VOVworld) - នាថ្ងៃទី៥ មិថុនា មជ្ឈមណ្ឌលវិទ្យាស្ត្រនិងវប្បធម៌រុស្ស៊ីនៅរដ្ឋធានី ហាណូយរបស់វៀតណាមបានសហការជាមួយសាខាវិទ្យាស្ថាន Puskin រៀបចំ សន្និសីទដោយប្រធានបទ “ភាសារុស្ស៊ីនៅវៀតណាម”។នេះគឺជាសកម្មភាព១ ក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាភាសារុស្ស៊ីនិងសប្ដាហ៍សកល រុស្ស៊ីចាប់ពីថ្ងៃទី១ដល់ទី៦ មិថុនានៅទីក្រុងហាណូយ។ថ្លែងមតិនៅទីនេះ លោកស្រី
 Elena Zubtsova នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់បណ្ដាជំនាន់លោកគ្រូ អ្នកគ្រូ ក្នុងការងារ
បង្ហាត់បង្រៀនភាសារុស្ស៊ីនៅវៀតណាម។លោកស្រីបានសម្ដែងក្ដី សង្ឃឹមថានា
ពេលខាងមុខ ដោយមានការខិតខំប្រឹងប្រែងរបស់អ្នកអក្សរសាស្ត្រ រុស្ស៊ីនានានៅ
វៀតណាម កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពរវាងមជ្ឈមណ្ឌលវិទ្យា
សាស្ត្រនិងវប្បធម៌រុស្ស៊ីនៅហាណូយនិងសាកលវិទ្យាល័យរុស្ស៊ីនានាការបង្ហាត់
បង្រៀនភាសារុស្ស៊ីនឹងកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ