មនុស្សចំនួន ២០ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយកាំបិតនៅវិហារមួយនៅប៉ាគីស្ថាន

មនុស្សចំនួន ២០ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយកាំបិតនៅវិហារមួយនៅប៉ាគីស្ថាន - ảnh 1
មនុស្សចំនួន ២០ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយកាំបិតនៅវិហារមួយនៅប៉ាគីស្ថាន (VNA)


(VOVworld) – នាព្រឹលថ្ងៃទី ២ មេសា ការសម្លាប់មនុស្សដ៏បង្ហូរឈាមមួយបាន
 កើតមានឡើងនៅវិហារឥស្លាម Sufi មួយនៅខេត្ត  Punjab របស់ប៉ាគីស្ថាន។
មជ្ឈដ្ឋានមន្ត្រីតំបន់បានឲ្យដឹងថា៖ អ្នកយាមវិហារ Abdul Waheed បានសម្លាប់
 មនុស្សចំនួន ២០ នាក់ ហើយធ្វើឲ្យមនុស្សចំនួន ៤ នាក់ទៀតរងរបួសដោយ
កាំបិត។ ប៉ូលីសបានចាប់ខ្លួនមុខសញ្ញានេះរួមជាមួយជនសង្ស័យចំនួន ២ នាក់
ទៀត។ នាបច្ចុប្បន្ន កំលាំងប៉ូលីសកំពុងធ្វើការស៊ើបអង្គេត ប៉ុន្តែ ចាត់ទុកថា៖
មុខសញ្ញាមានអាភារៈវិកលចរិត ឬ រឿងហេតុនេះអាចទាក់ទិនដល់ការដណ្តើម
សិទ្ធិយាមវិហារនេះ។ តាមលទ្ធផលនៃការធ្វើស៊ើបអង្គេតដំបូង បណ្ដាជនរង
គ្រោះត្រូវបានធ្វើទារុណកម្មនិងបំពុលមុនពេលត្រូវបានសម្លាប់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ