មនុស្សចំនួនជិត៤,២លាននាក់បានស្លាប់ដោយជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន ជាង៤៣០.៥០០នាក់។ 
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមវេលា ម៉ោង១ថ្ងៃទី២៧ ខែកក្កដា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ ១៩ សរុបចំនួនជាង១៩៥,៣លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជិត៤,២លាន នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន ជាង៤៣០.៥០០នាក់។ អាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីឆ្លងជម្ងឺនិង ករណីស្លាប់ដ៏ធំបំផុតលើពិភពលោក។
ពាក់ព័ន្ធដល់ការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ធនាគារពិភពលោក (WB) និង កម្មវិធី COVAX បានប្រកាសយន្តការហិរញ្ញវត្ថុថ្មីមួយ សំដៅជំរុញការផ្គត់ផ្គង់វ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍនានា នៅពេលដែលក្រុមប្រទេសនេះមានអត្រាចាក់វ៉ាក់សាំង ទាបជាងច្រើនបើធៀបនឹងប្រទេសអ្នកមានផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ