មនុស្សជាង១.៥០០នាក់ត្រូវបានសង្គ្រោះនៅលំហសមុទ្រលីប៊ី

(VOVworld)-កងទ័ពជើងទឹកអ៊ីតាលីបានឲ្យដឹងនាថ្ងៃទី៣ធ្នូថា ក្នុងយុទ្ធនាការ
Sophia ចំនួន៧របស់សហភាពអ៊ឺរ៉ុប EU សំដៅយាមល្បាតតំបន់សមុទ្រដើម្បី ទប់ទល់ជាមួយនាវាជញ្ជួញដូរមនស្ស កងកម្លាំងនេះបានជួយសង្គ្រោះជន ភៀសខ្លួនជាង១.៥០០នាក់នៅលំហសមុទ្រលីប៊ី។ ក្នុងព្រឹត្តិការណ៍ទាក់ទិននាថ្ងៃ
ដដែល ហ៊ុងគ្រីសបានជូនដំណឹងថា ប្រទេសនេះ បានដាក់ពាក្យប្តឹង EU ទាក់ទិន ដល់កូតាបែងចែកជនភៀសខ្លួនជាង១៦០ពាន់នាក់ រវាងប្រទេសជាសមាជិករបស់
EU។ ហ៊ុងគ្រីសនាំចេញសេចក្តីសម្រេចពោលខាងលើមួយថ្ងៃបន្ទាប់ពី
Slovakia ជាប្រទេសសមាជិក EU មួយក៏បានដាក់ពាក្យបណ្តឹងសម្ព័ន្ធមិត្តនេះ ទៅកាន់តុលាការយុត្តិធម៌អឺរ៉ុបនៅ Luxembourg ទាក់ទិនដល់ប្រព័ន្ធបែងចែកមាន លក្ខណៈចាប់បង្ខំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ