មនុស្សជាង២,៤៦លាននាក់បានស្លាប់ដោយសារជម្ងឺ Covid-19

(VOVWORLD) - អាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានចំនួនករណីឆ្លង ជាង ២៨,៦លានករណី ខណៈដែលករណីស្លាប់ ជាង៥០ម៉ឺនករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ២ថ្ងៃទី២០ កុម្ភៈ (ម៉ោង UTC) ពិភពលោកមានករណីឆ្លង Covid-19 ជាង១១១,២លាន ករណី ក្នុងនោះករណីស្លាប់ ជាង២,៤៦លានករណី។ អាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានចំនួនករណីឆ្លង ជាង ២៨,៦លានករណី ខណៈដែលករណីស្លាប់ ជាង៥០ម៉ឺនករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ពាក់ព័ន្ធដល់ការអភិវឌ្ឍវ៉ាក់សាំងការពារ Covid-19 ប្រទេសស៊េប៊ីបានក្លាយទៅ ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីនៅតំបន់ Balkan ខាងលិច។
នៅតំបន់មជ្ឈឹមបូព៌ា អ៊ីរ៉ង់បានដំឡើងបន្ទប់ពិសោធន៍ម៉ូលេគុល (Molecule) ដោយស្វ័យប្រវត្តិដើមដំបូង ដើម្បីបម្រើការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19។ បន្ទប់ពិសោធន៍នេះស្ថិតនៅរដ្ឋធានីតេអេរ៉ង់ ហើយមានសមត្ថភាពធ្វើតេស្ត PCR សម្រាប់សំណាកជាង១ម៉ឺនក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ