មនុស្សប្រមាណ១លាននាក់នឹងធ្វើសាក្សីពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D.Trump

មនុស្សប្រមាណ១លាននាក់នឹងធ្វើសាក្សីពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D.Trump - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump (រូបថត៖alaskaair.com)

(VOVworld) - នាថ្ងៃទី៥ មករា សារព័ត៌មានអាមេរិកឲ្យដឹងថា មានមនុស្សជាង
៩សែននាក់នឹងហូរចូលរដ្ឋធានីវ៉ាស៊ីនតោនដើម្បីធ្វើសាក្សីពិធីចូលកាន់តំណែងរបស់
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នាថ្ងៃទី២០ មករា ខាងមុខ។ថ្លែងមតិ
ទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន នាយកមន្ទីរសន្តិសុខផ្ទៃក្នុងទីក្រុង វ៉ាស៊ីនតោន
លោក Chris Geldart ឲ្យដឹងថា​ ប៉ូលីសចំនួន៣ពាន់នាក់និងទាហាន ឆ្មាំជាតិចំនួន
៧ពាន់នាក់ទៀត នឹងត្រូវបានដាក់ពង្រាយនៅខាងក្រៅរដ្ឋធានីដើម្បីធានាសន្តិ
សុខសំរាប់ពិធីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ