មនុស្សមិនគួររង់ចាំរហូតដល់មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំនាន់ថ្មីនោះទេ

(VOVWORLD) - វីរុស SARS-CoV-២ នៅតែបំប្លែងខ្លួន ហើយបច្ចុប្បន្ននេះមិនទាន់ ដឹងច្បាស់ថា វ៉ារ្យ៉ង់មួយណានឹងមានប្រៀបនៅក្នុងរដូវស្លឹកឈើជ្រុះ ឬតើវ៉ាក់សាំង ជំនាន់ថ្មី (រំពឹងថានឹងតម្រង់ទៅលើប្រភេទរង BA.៤, BA.៥ នៅសហរដ្ឋអាមេរិក និង BA.១ នៅអឺរ៉ុប) មានប្រសិទ្ធភាពនៅពេលនោះដែរឬទេ។

អ្នកជំនាញអាមេរិកកាលពីថ្ងៃទី ២៩ ខែកក្កដា បានផ្តល់អនុសាសន៍ថា មនុស្ស ដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប្រសិនបើឆ្លងជំងឺកូវីដ-១៩ មិនគួររង់ចាំរហូត ដល់មានវ៉ាក់សាំងជំនាន់ទី ២ (តម្រង់ទៅលើវ៉ារ្យ៉ង់អូមីក្រុង) ទើបទទួលការចាក់ដូស ជំរុញបន្ថែមនោះទេ។ វីរុស SARS-CoV-២ នៅតែបំប្លែងខ្លួន ហើយបច្ចុប្បន្ននេះមិនទាន់ ដឹងច្បាស់ថា វ៉ារ្យ៉ង់មួយណានឹងមានប្រៀបនៅក្នុងរដូវស្លឹកឈើជ្រុះ ឬតើវ៉ាក់សាំង ជំនាន់ថ្មី (រំពឹងថានឹងតម្រង់ទៅលើប្រភេទរង BA.៤, BA.៥ នៅសហ
រដ្ឋអាមេរិក និង BA.១ នៅអឺរ៉ុប) មានប្រសិទ្ធភាពនៅពេលនោះដែរឬទេ។
នៅសហរដ្ឋអាមេរិក ស្ថាប័នគ្រប់គ្រងបានស្នើឱ្យក្រុមហ៊ុនឱសថ Pfizer រួមជា មួយដៃគូអាល្លឺម៉ង់ BioNTech និង Moderna អភិវឌ្ឍន៍វ៉ាក់សាំងជំនាន់ថ្មី ដោយមាន ធាតុផ្សំដែលបានកែសម្រួលតម្រង់ទៅលើប្រភេទរង BA.៤ និង BA.៥ ក៏ដូចជាវ៉ារ្យ៉ង់ អូមីក្រុងដើមផងដែរ។ គេរំពឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងនេះនឹងត្រូវបានត្រៀមជា រួចរាល់សម្រាប់ដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារនៅក្នុងខែតុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ