មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មលើទូទាំងប្រទេសអេហ្ស៊ីប
|
មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មលើទូទាំងប្រទេសអេហ្ស៊ីប |
(VOVworld)-ជនឥស្លាមរាប់ពាន់នាក់ដែលគំាទ្រអតីតប្រធានាធិបតីអេហ្សីប លោក
Mohamed Morsi នាថ្ងៃទី២៥តុលាបានធ្វើបាតុកម្មនៅលើកន្លែងជាច្រើន លើទូទាំង
ប្រទេសអេហ្ស៊ីប។ បាតុកម្មនេះ ជាសកម្មភាពដំបូងសម្រាប់យុទ្ធនាការបាតុកម្មថ្មីដោយសម្ព័ន្ធជាតិគំាទ្រលក្ខណៈស្របច្បាប់ (NASL)-ជាកម្លាំង ដឹកនាំដោយអង្គការ
ភាតរៈឥស្លាម (MB) ដែលប្រមូលគណៈបក្សនយោបាយចំ នួន៣៤ បំផុសឡើង។ តាមគំរោងយុទ្ធនាការនេះនិងអូសបន្លាយដល់ថ្ងៃទី៤វិច្ឆិកាខាងមុខ ជាពេល
វេលាប្រព្រឹត្តទៅអង្គជំនុំជំរះលោក Morsi មេដឹកនាំ MB មួយចំនួនទៀត។
នៅទីក្រុងគែ ជនគាំទ្រលោក Morsi បានដើរដង្ហែក្បួនទៅកាន់វិមាន ប្រធានា
ធិបតី Al-Qobbaក្នុងខ័ណ្ឌ Heliopolis។ នៅក្នុងខ័ណ្ឌ Maadi ទីក្រុង គែភាគខាងត្បូង មានបាតុករឥស្លាមរាប់រយនាក់បានលើកបដាប្រឆាំងជំទាស់ កងទ័ពផងដែរ៕