មនុស្សរាប់រយនាក់ដើរដង្ហែរក្បួនដើម្បីបរិស្ថាននៅខាងក្រៅសេតវិមាន

(VOVWORLD) -យុវសិស្សរូបដែលមានអាយុ ១៦ ឆ្នាំ ជន ជាតិស៊ុយអែតរូបនេះ បានអំពាវនាវឱ្យប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់ទី ១ នៅលើពិភពលោក និងប្រធា នាធិបតីអាមេរិក លោក Donald Trump ចាត់វិធានការយ៉ាងឆាប់រហ័ស ។
មនុស្សរាប់រយនាក់ដើរដង្ហែរក្បួនដើម្បីបរិស្ថាននៅខាងក្រៅសេតវិមាន - ảnh 1សកម្មជនអាកាសធាតុវ័យក្មេង Greta Thunberg (ប្រភព៖ AP) 

នាថ្ងៃទី ១៣ ខែកញ្ញា សកម្មជនអាកាសធាតុវ័យក្មេង កញ្ញា Greta Thunberg ដែលជានិមិត្តរូបក្នុងការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៃពិភពលោកបានដឹកនាំការដើរដង្ហែរក្បួន ដើម្បី បរិស្ថាននៅខាងក្រៅអាគាររដ្ឋាភិបាលអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងពិធីនេះ យុវសិស្សរូបដែលមានអាយុ ១៦ ឆ្នាំ ជនជាតិ ស៊ុយអែតរូបនេះ បានអំពាវនាវឱ្យប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់ទី ១ នៅលើពិភពលោក និងប្រធានាធិបតីអាមេរិក លោក Donald Trump ចាត់វិធានការយ៉ាងឆាប់រហ័ស  ព្រមទាំងដាស់តឿនឲ្យអ្នកចូលរួម កុំបោះបង់ចោលការដាក់សម្ពាធ ដើម្បី លុបបំបាត់សកម្មភាពដែលបំពុលបរិស្ថាន។

ការដើរដង្ហែរក្បួននេះបានទាក់ទាញមនុស្សរាប់រយនាក់ ហើយជាសកម្មភាពបើក ឆាកនៃផែនការដើរដង្ហែរក្បួនដើម្បីសន្តិភាពក្នុងរយៈពេល ២ សប្តាហ៍នៅអាមេរិក។ តាមគម្រោង កញ្ញា Greta Thunberg នឹងចូលរួមសម័យឆ្លើយបំភ្លឺនៅរដ្ឋសភាអាមេរិក នាថ្ងៃទី ១៨ ខែកញ្ញាខាងមុខ តាមការអញ្ជើញរបស់គណបក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងសភាអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ