មនុស្សរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនៅព្រះវិហារអ៊ីស្លាមមួយនៅស៊ីរី

មនុស្សរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនៅព្រះវិហារអ៊ីស្លាមមួយនៅស៊ីរី - ảnh 1
កុមារីមួយរូបឈរនៅលើសំណង់ត្រូវបំបែកបំបាក់ដោយគ្រាប់បែកនៅទីរួមខេត្ត al-Bab
ប៉ែកខាងជើងស៊ីរី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ (រូបថត៖Reuters)

(VOVworld) - មនុស្សយ៉ាងហោចណាស់៤២នាក់បានស្លាប់និងមនុស្សជាច្រើន
នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើព្រះវិហារ
អ៊ីស្លាមមួយនៅប៉ែកខាងជើងស៊ីរីកាលពីយប់ថ្ងៃទី១៦ មិនា។អ្នកដឹកនាំអង្គការ
ឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) លោក Rami Abdel Rahman ឲ្យដឹងថា យន្តហោះ
ចម្បាំងមិនស្គាល់មួយចំនួនបានវាយប្រហារទៅលើព្រះវិហារអ៊ីស្លាមនៅភូមិ Al-
Jineh ដែលឆ្ងាយពីទីក្រុង Aleppo ប្រមាណ៣០គីឡូម៉ែត្រ។ការវាយប្រហារនេះកើត
មានឡើងនៅពិធីបួងសួងពេលរាត្រី។ភូមិពោលខាងលើត្រូវបានកម្លាំងបះបោរនិង
ក្រុមអ៊ីស្លាមទន្ទ្រានកាន់កាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ