មនុស្សស្លាប់ជាង៣,៧លាននាក់ដោយសារជម្ងឹរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក

(VOVWORLD) - យោងតាមការធ្វើស្ថិតិលើគេហទំព័រ worldometers.info បានបង្ហាញថា គិតរហូតដល់ព្រឹកថ្ងៃទី៦ ខែមិថុនា លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួនជាង១៧៣,៧លានករណី ក្នុងនោះករណីស្លាប់មានចំនួនជាង៣,៧លានករណី។

ស្ថានភាពជម្ងឺរាតត្បាតនៅឥណ្ឌាមាននិន្នាការវិជ្ជមានជាងមុន ដោយសារអត្រាអ្នកឆ្លងជម្ងឺនៅទីក្រុងធំៗបានថយចុះ។ ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំរុស្ស៊ី លោក Tovar da Silva Nunes បានឲ្យដឹងថា ប្រទេសនេះគ្រោងនឹងផលិតវ៉ាក់សាំងប្រភេទ Sputnik V របស់រុស្ស៊ីក្នុងបរិមាណយ៉ាងហោចណាស់ ៨ លានដូស ជារៀងរាល់ខែ។ លោក Nunes ក៏បានក្រើនរំលឹកថា វ៉ាក់សាំងនឹងមិនត្រឹមតែត្រូវបានប្រើប្រាស់នៅប្រទេសនេះប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសអាមេរិកឡាទីនផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ