មនុស្ស៧នាក់រងរបួសក្នុងការផ្ទុះគ្រាប់បែកនៅថៃ

មនុស្ស៧នាក់រងរបួសក្នុងការផ្ទុះគ្រាប់បែកនៅថៃ - ảnh 1
ប៉ូលីសថៃស៊ើបអង្កេតកន្លែងកើតហេតុនៃការផ្ទុះគ្រាប់បែកមួយនៅ Pattani (រូបថត៖AFP/TTXVN)

(VOVworld) - ទាហានថៃចំនួន២នាក់និងមនុស្ស៥នាក់ផ្សេងទៀតបានរងរបួសក្នុង
ការ ផ្ទុះគ្រាប់បែកនៅខ័ណ្ឌ Chanae ខេត្ត Narathiwat នៅពេលក្រុមរថយន្តសន្តិសុខ
កឹនប៉ះគ្រាប់បែកមួយដែលត្រូវបានបញ្ជាពីចម្ងាយ។នេះជាតំបន់មាន ជនអ៊ីស្លាមជា
ច្រើនរស់នៅ។ត្រឹមប៉ុន្មានម៉ោងមុននឹងកើតឡើងការបំផ្ទុះគ្រាប់បែក ប៉ូលីសបានរក
ឃើញបុរសអ៊ីស្លាមម្នាក់ត្រូវបាញ់ស្លាប់ក្នុងរថយន្ត។ ស្ថានការណ៍អំពើហឹង្សាកើត
ឡើងជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងថៃ។នៅទីនេះ មានក្រុមឧទ្ទាមមួយចំនួន
ធ្វើសកម្មភាពសំដៅទាមទារឲ្យបង្កើតឡើងរដ្ឋអ៊ីស្លាម ដោយឡែក។ក្រុមទាំងនេះ
បានដំណើរការសកម្មភាពប្រឆាំងកងទ័ពរដ្ឋាភិបាល ក្នុងអំឡុង១០ឆ្នាំកន្លងទៅ
ហើយបណ្ដាលឲ្យមនុស្សជាង៦ពាន់៣រយនាក់ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ