មេបញ្ជាការកងឆ្មាំបដិវត្តអ៊ីរ៉ង់ត្រូវបានចោទសួរនៅចំពោះមុខរដ្ឋសភាស្តីពីករណីយន្តហោះអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់

(VOVWORLD) - នាថ្ងៃទី ១២ ខែមករា ប្រមុខកងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោក Hossein Salami ត្រូវបានចោទសួរនៅចំពោះមុខរដ្ឋសភាអ៊ីរ៉ង់ ក្រោយពីមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់ បានសារភាពទទួលខុសត្រូវចំពោះករណីការបាញ់ទម្លាក់យន្តហោះដោយភាពច្រឡំរបស់ក្រុមហ៊ុនអាកាសអន្តរជាតិអ៊ុយក្រែន កាលពីថ្ងៃទី ៨ ខែមករាកន្លងមក ។
មេបញ្ជាការកងឆ្មាំបដិវត្តអ៊ីរ៉ង់ត្រូវបានចោទសួរនៅចំពោះមុខរដ្ឋសភាស្តីពីករណីយន្តហោះអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ - ảnh 1លោកឧត្តមសេនីយ៍ត្រី  Hossein Salami  (រូបថត៖ Twitter)

នៅក្នុងសម័យប្រជុំដោយសម្ងាត់នេះ ក៏ដូចជាសេចក្តីប្រកាសកាលពីមុននោះរបស់កងកម្លាំងការពារអាកាសអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ត្រី  Hossein Salami បានទទួលស្គាល់ថាដោយមានភាពច្រឡំដែលបណ្តាលឲ្យយន្ដហោះបានក្លាយទៅជាគោលដៅរបស់មីស៊ីលមួយគ្រាប់។ អ្នកតាក់តែងច្បាប់អ៊ីរ៉ង់ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបានឲ្យដឹងថាគ្មានបំណងចង់ លាក់បាំងមូលហេតុនៃគ្រោះថ្នាក់នោះទេ។ រដ្ឋាភិបាលនឹងអនុវត្តរាល់ដំណោះស្រាយជាចាំបាច់ដើម្បីធ្វើការស៊ើបអង្កេត ក៏ដូចជាចាប់បង្ខំអោយជនដែលពាក់ព័ន្ធត្រូវតែទទួលខុសត្រូវជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ