មីយ៉ាន់ម៉ា ពន្យាពេល​ស្ថានភាពអាសន្ន

(VOVWORLD) - វិទ្យុនិងទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា (MRTV) កាលពីថ្ងៃទី ៣១ ខែកក្កដា បានរាយការណ៍ថា ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ា (NDSC) បានពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ៦ ខែទៀត។ 

យោងតាម MRTV នៅក្នុងកិច្ចប្រជុំ NDSC នៅទីក្រុង Nay Pyi Taw នាថ្ងៃដដែលនោះ សមាជិកទាំងអស់នៃក្រុមប្រឹក្សាបានយល់ព្រម បន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែទៀត។ កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហានានាទាក់ទងនឹងការរៀបចំការបោះឆ្នោត ការអភិវឌ្ឍន៍នាបច្ចុប្បន្ន ការរៀបចំសម្រាប់ជំរឿនប្រជាជននិងលំនៅដ្ឋាន ក៏ដូចជាវិស័យអប់រំ សុខាភិបាល និងកសិកម្ម។ នៅខែកុម្ភៈ ឆ្នាំ ២០២១ ប្រទេសមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ ឆ្នាំ។ បន្ទាប់មក ប្រទេសនេះបានពន្យាពេលការដាក់ប្រទេសក្នុងគ្រាអាសន្នចំនួន ៥ ដង ដោយម្តងៗសម្រាប់រយៈពេល ៦ ខែ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ