មីយ៉ាន់ម៉ា៖ការប្រយុទ្ធនៅបន្តផ្ទុះឡើងនៅប៉ែកខាងជើង

មីយ៉ាន់ម៉ា៖ការប្រយុទ្ធនៅបន្តផ្ទុះឡើងនៅប៉ែកខាងជើង - ảnh 1
កងទ័ពមីយ៉ាន់ម៉ា (រូបថត៖AFP)

(VOVworld) - តាមសេចក្ដីជូនដំណឹងសារព័ត៌មាននាថ្ងៃទី២១ វិច្ឆិកា របស់
គណៈ កម្មាធិការព័ត៌មានចំណុះខុទ្ទកាល័យឧបការីរដ្ឋមីយ៉ាន់ម៉ាថា ការប្រយុទ្ធរវាង
កង កម្លាំងរដ្ឋាភិបាលជាមួយនឹងសម្ព័ន្ធភាពរួមមានក្រុមជាតិសាសន៍ប្រដាប់អាវុធ
ចំនួន៣ក្រុមនៅបន្តផ្ទុះឡើងនៅទីរួមខេត្ត Muse ប៉ែកខាងជើងមីយ៉ាន់ម៉ា។នាបច្ចុប្បន្ន
 ខ្សែផ្លូវនានាជុំវិញទីរួមខេត្ត Muse Kutkai និង Lashio ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច
នៃតំបន់នេះត្រូវបានហ៊ុំព័ទ្ធ។រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា មនុស្សចំនួន៧
នាក់បានស្លាប់ ក្នុងនោះមានជនស៊ីវិលផង ហើយមនុស្ស២៩នាក់ ទៀតត្រូវរងរបួស
ក្នុងការប្រយុទ្ធនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ