មីយ៉ាន់ម៉ាបង្កើនសន្តិសុខមុនពេលសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៤

មីយ៉ាន់ម៉ាបង្កើនសន្តិសុខមុនពេលសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៤  - ảnh 1
មីយ៉ាន់ម៉ាបង្កើនសន្តិសុខមុនពេលសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៤ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៦ ឧសភា មីយ៉ាន់ម៉ាបានសហការជាមួយអង្គការប៉ូលីស
ព្រហ្មទ័ណ្ឌអន្តរជាតិ (Interpol) សំដៅបង្កើនសន្តិសុខនៅព្រលានយន្តហោះ
អន្តរជាតិ Yangoon នៅរដ្ឋធានី Nay Pyi Taw មួយសប្តាហ៍មុនពេលសន្និសីទជាន់
ខ្ពស់នៃ សមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍លើកទី ២៤ ដែលនឹងប្រព្រឹត្ត
ទៅនៅប្រទេស នេះ។ Interpol បានដាក់ពង្រាយកំលាំងមួយក្រុមទៅកាន់ព្រលាន
យន្តហោះនេះ រួមមាននាយទាហានមកពីកូរ៉េខាងត្បូងកាណាដានិង Slovenia។
កំលាំងនេះនឹងជួយឧបត្ថម្ភស្ថាប័នអន្តោប្រវេសន៍មីយ៉ាន់ម៉ាត្រួតពិនិត្យមុខសញ្ញា
សង្ស័យ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមវិធានការប្រឆាំងនឹងភេវរកម្ម។
តាមផែនការ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
១០ ដល់ទី ១១ ឧសភា ខាងមុខ នៅ រដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ