មីយ៉ាន់ម៉ាសន្យាអនុវត្តន៍ការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចជាមួយអាស៊ាននៅឆ្នាំនេះ

(VOVWORLD) - ក្នុងសុន្ទរកថាដែល បានចាក់ផ្សាយតាមទូរទស្សន៍ជាតិកាលពីថ្ងៃទី១ ខែសីហា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២២ នេះ នៅពេលដែលស្ថានភាពកំពុង មានវឌ្ឍនភាពនោះ ចំណុចនានាដែលមានលទ្ធភាពអាចធ្វើទៅបានបំផុតក្នុងការព្រម ព្រៀងជាឯកឆន្ទ ៥ចំណុចជាមួយអាស៊ាននឹងត្រូវបានអនុវត្តន៍ក្នុងក្របខ័ណ្ឌអាស៊ាន។

មីយ៉ាន់ម៉ាសន្យាអនុវត្តន៍ការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចជាមួយអាស៊ាននៅឆ្នាំនេះ - ảnh 1ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ Min Aung Hlaing។
(រូបថត៖ AFP)
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ Min Aung Hlaing បានសន្យាថា នឹងអនុវត្តន៍ចំណុចមួយចំនួនក្នុងការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីស្ថានភាពមីយ៉ាន់ម៉ានៅក្នុងឆ្នាំ នេះ សំដៅបញ្ចប់វិបត្តិដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសនេះ។ ក្នុងសុន្ទរកថាដែល បានចាក់ផ្សាយតាមទូរទស្សន៍ជាតិកាលពីថ្ងៃទី១ ខែសីហា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២២ នេះ នៅពេលដែលស្ថានភាពកំពុង មានវឌ្ឍនភាពនោះ ចំណុចនានាដែលមានលទ្ធភាពអាចធ្វើទៅបានបំផុតក្នុងការព្រម ព្រៀងជាឯកឆន្ទ ៥ចំណុចជាមួយអាស៊ាននឹងត្រូវបានអនុវត្តន៍ក្នុងក្របខ័ណ្ឌអាស៊ាន។ គួរឲ្យជម្រាបបន្ថែមទៀតថា គោលការណ៍ឯកឆន្ទ ៥ ចំណុច ដែលមេដឹកនាំ អាស៊ានបានអនុម័តកាលពីខែមេសា ឆ្នាំ ២០២១ គឺសំដៅជួយមីយ៉ាន់ម៉ាធានាស្ថិរភាព ស្ថានភាពក្នុងប្រទេស ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន និងកសាងសហគមន៍។
កិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា រួមមានការបញ្ឈប់អំពើហិង្សា ការសន្ទនាដោយមានលក្ខណៈស្ថាបនារវាងគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ ការបញ្ជូនជំនួយទៅប្រទេសមីយ៉ាន់ម៉ា ការតែងតាំងបេសកជនពិសេស អាស៊ាន ដើម្បីជួយសម្រួលដល់ការចរចា និងការអនុញ្ញាតឲ្យបេសកជនពិសេស អាស៊ានទៅកាន់មីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ