មីយ៉ាន់ម៉ាសម្រេចពង្រាងកិច្ចព្រមព្រៀងស្តីអំពីការឈប់បាញ់ក្នុងទូទាំងប្រទេស

មីយ៉ាន់ម៉ាសម្រេចពង្រាងកិច្ចព្រមព្រៀងស្តីអំពីការឈប់បាញ់ក្នុងទូទាំងប្រទេស - ảnh 1
មីយ៉ាន់ម៉ាសម្រេចពង្រាងកិច្ចព្រមព្រៀងស្តីអំពីការឈប់បាញ់ក្នុងទូទាំងប្រទេស (Image: VNA)


(VOVworld) – នាថ្ងៃទី ៣០ មិនា បណ្ដាអ្នកចរចារនៃរដ្ឋាភិបាលមីយ៉ាន់ម៉ានិងបណ្ដា​ក្រុមជនជាតិភាគតិចប្រដាប់អាវុធទទួលបានពង្រាងកិច្ចព្រមព្រៀងស្តីអំពីការឈប់ បាញ់ក្នុងទូទាំងប្រទេស (NCA) ដែលមាន​ ៧ ជំពូក នៅទីក្រុង Yangoon បញ្ចប់ រយៈ
ពេល ១៦ ខែដំណើការចរចារសន្តិភាពអំពីឯកសារនេះ។ ពង្រាងកិច្ចព្រមព្រៀង ត្រូវបានសម្រេចនាថ្ងៃធ្វើការទី ៧ ក្នុងក្របខ័ណ្ឌវង់ចរចារលើកទី ៧ រវាងគណៈកម្មាធិ ការបង្កើតសន្តិភាពសហព័ន្ធ  (UPWC) របស់រដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមសម្រុះ សម្រួលការឈប់បាញ់ជាតិ (NCCT) របស់ក្រុមជនរួមជាតិភាគតិចប្រដាប់អាវុធចំនួន
១៦  (NCCT) បន្ទាប់ពីភាគីនានាដោះស្រាយបានការខ្វែងគំនិតចំនួន ៤ ។ តំណាងនៃ
រដ្ឋសភា​ បណ្ដាមន្ត្រីយោធានិងរដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមការចរចារពោលខាង ដែលត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃទី ៣០ មិនា។ តំណាងនៃភាគីនានាបានចុះហត្ថ លេខាជាផ្លូវការលើ NCA នាថ្ងៃទី​ ៣១ មិនា។ តាមគំរោង ឯកសារនេះនឹងត្រូវបាន
អនុម័តនៅទីក្រុង Nay Pyi Daw មុនពេលដាក់ជូនទៅរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ