មូលដ្ឋានគ្រឹះដើម្បីនាំប្រទេសវៀតណាមរឹងមាំបោះជំហានទៅមុខលើមាគ៌ាអភិវឌ្ឍន៍

(VOVWORLD) -  មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្ត វៀតណាមទទួលបានជោគជ័យ បានទាក់ទាញការយកចិត្តទុកដាក់ពិសេសពីមិត្តភក្តិអន្តរជាតិនិងមតិសាធារណៈជាច្រើន។

មូលដ្ឋានគ្រឹះដើម្បីនាំប្រទេសវៀតណាមរឹងមាំបោះជំហានទៅមុខលើមាគ៌ាអភិវឌ្ឍន៍ - ảnh 1អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣  ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាងនាមគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១២ ថ្លែងមតិ (រូបថត៖ TTXVN)

លោក Mohamed Berzig អគ្គលេខាធិការនៃសមាគមមិត្តភាពអាល់ហ្សេរី - វៀតណាមបានអះអាងថា “មហាសន្និបាតលើកទី ១៣ គឺជារបត់ប្រវត្តិសាស្ត្រដែលមានសារៈសំខាន់ណាស់ សម្រាប់អនាគតដ៏រុងរឿងរបស់វៀតណាម” ពីព្រោះអង្គមហាសន្និបាតនៅតែបន្តតម្រង់ទិសសម្រប់ប្រទេសវៀតណាម លើមាគ៌ាកសាងនិងផ្លាស់ប្តូរប្រទេសជាតិតាមទិសដៅអភិវឌ្ឍន៍ទំនើប ព្រមទាំងពង្រឹងគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម។

ចែករំលែកនូវមតិនេះ អនុប្រធានបក្ស Solidario នៃសម្ព័ន្ធភាពកាន់អំណាច Frente de Todos របស់អាហ្សង់ទីន លោកស្រី Julia Perie បានចាត់ទុកថា លទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់វៀតណាមឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ថែមទៀត។ រាល់សេចក្តីសម្រេចចិត្តដែលបានអនុម័តនៅមហាសន្និ បាតលើកនេះ នឹងក្លាយទៅជាត្រីវិស័យសម្រាប់រដ្ឋាភិបាលនិងប្រជាជនវៀតណាម បន្ត គោលមាគ៌ាពង្រឹងសេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយមនិងលើកកម្ពស់សមិទ្ធិផលដែលត្រូវបានសម្រេច បន្ទាប់ពីរយៈពេល ៣៥ ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មី ដើម្បីកសាងប្រទេសសម្បូរធូរធារ និងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍នាពេលអនាគត។

លោកស្រី Lydia Samarbakhsh ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃបក្សកុម្មុយនិស្តបារាំងបានលើកឡើងថា បន្ទាប់ពីមហាសន្និបាតលើកទី ១៣ ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សមានសមាជិកថ្មីជាច្រើនដែរ នេះគឺជាសញ្ញាសុទិដ្ឋិនិយមពិតប្រាកដ។

ចំណែកឯ  ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) មានបទវិចារណកថាលើលទ្ធផលនៃមហាសន្និ បាតបក្ស ដែលបង្ហាញថា វៀតណាមកំពុងផ្តោតលើស្ថេរភាពរបស់ប្រទេសជាតិ។ នេះក៏ជាការវាយតម្លៃរបស់គេហទំព័រ Stratfor (សហរដ្ឋអាមេរិក) ដោយចាត់ទុកថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាម នឹងរួមចំណែកធានាបាននូវស្ថេរភាពនយោបាយរបស់វៀតណាមនិងជួយវៀតណាមរក្សាជាបន្តបន្ទាប់នូវការបង្កើតគោលនយោបាយនិងជួយបង្កលក្ខណៈងាយស្រួល ក្នុងការសម្រេចលទ្ធផលសេដ្ឋកិច្ចនិងនយោបាយ។

កាសែតអេឡិចត្រូនិក Times Kuwait (Timeskuwait.com) នៃប្រទេសគុយវ៉ែត បានសង្កត់ធ្ងន់ថា ដោយមានការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្ត របស់ប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល វៀតណាមកំពុង ឈានចូលឆ្នាំ ២០២១ ដោយមានផ្នត់គំនិតថ្មី ហើយនឹងអនុវត្តន៍ជាក់ស្តែងនូវបំណងប្រាថ្នា កសាងប្រទេសជាតិកាន់តែរឹងមាំនិងសម្បូរធូរធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ