មូលដ្ឋាននានាបង្កើនការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  ទន្ទឹមជាមួយគ្នានោះ ជំរុញការងារឃោសនាអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ កាន់តែមានប្រសិទ្ធភាពនិងរហ័សជាងមុន ក្នុងទម្រង់ សម្បូរបែប។

មូលដ្ឋាននានាបង្កើនការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩  - ảnh 1កម្លាំងសុខាភិបាលយកសំណាកនៅខុនដូ Goldmark City បន្ទាប់ពីរកឃើញករណីកូវីដ ១៩ ដែលរស់នៅទីនេះ (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៤ ឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានផ្ញើសារទូរលេខជាបន្ទាន់ ដែលថា ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ទី ២៥ ខែឧសភា ឆ្នាំ ២០២១ បានផ្អាកប្រតិបត្តិការមូលដ្ឋានធ្វើអាជីវកម្មសេវាកម្មមួយចំនួន ដើម្បីធានាការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ដូចជាភោជនីយដ្ឋាន កន្លែងបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនៅនឹងកន្លែង; បញ្ឈប់សកម្មភាពលេងកម្សាន្ត ហាត់ប្រាណនិងការជួបជុំនៅទីសាធារណៈទាំងស្រុង។ ទន្ទឹមជាមួយគ្នានោះ ជំរុញការងារឃោសនាអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ កាន់តែមានប្រសិទ្ធភាពនិងរហ័សជាងមុនក្នុងទម្រង់សម្បូរបែប។

មូលដ្ឋាននានាបង្កើនការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩  - ảnh 2ប៉ុស្តិ៍ត្រួតពិនិត្យអន្តរវិស័យថ្នាក់ខេត្តនៅគីឡូម៉ែត្រលេខ ៥០ + ៧០០ ផ្លូវជាតិលេខ ៥ ផ្លូវប្រសព្វ ៤  Ngo Quyen ទីក្រុង Hai Duong ខេត្ត Hai Duong (រូបថត៖ VOV)

នាថ្ងៃដដែល ខេត្ត Hai Duong បានស្នើរដល់ក្រុង ស្រុកនិងទីរូមស្រុកនានារឹតបន្តឹងវិធានការបន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត តាមឃុំ នីមួយៗ ភូមិតំបន់លំនៅដ្ឋាននីមួយៗ។ នៅទីក្រុង Hai Duong ចាប់ពីម៉ោងសូន្យថ្ងៃទី ២៥ ឧសភា នឹងអនុវត្តន៍វិធានការរក្សាគម្លាតសង្គមខ្ពស់ជាង តាមសង្កាត់ចំនួន ១០;  ទីភ្នាក់ ងារ អង្គភាពនិងអង្គការនានានៅក្នុងសង្កាត់ទាំងនេះនឹងកាត់បន្ថយការប្រជុំនិងសន្និសីទទល់មុខគ្នា បង្កើនការប្រជុំតាមអនឡាញ; បង្កើនការផ្សព្វផ្សាយអំពីហានិ ភ័យនៃជំងឺរាតត្បាត និងអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩។

ទន្ទឹមនឹងនេះខេត្ត Lai Chau កំពុងបង្កើនការប្រុងប្រយ័ត្នដោយផ្តោតលើការការ ពារនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ ប្រកបដោយស្មារតីស្វាហាប់ គ្មានការធ្វេសប្រហែសនិងបាត់បង់ការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកាចសាហាវនេះក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ