មូលដ្ឋានយោធាអាមេរិកនៅស៊ីរីរងការវាយប្រហារដោយកាំភ្លើងផ្លោងរបស់ទួរគី

(VOVWORLD) -    មូលដ្ឋានយោធារបស់ទាហានអាមេរិកមួយកន្លែងនៅជិតព្រំដែនភាគខាងជើងនៃប្រទេសស៊ីរី ត្រូវបានវាយប្រហារដោយកាំភ្លើងផ្លោងរបស់ទួរគីកាលពីថ្ងៃទី ១១ ខែតុលា ប៉ុន្តែគ្មានទាហានអាមេរិកណាមួយត្រូវរងរបួសនៅក្នុងហេតុការណ៍ដូចពោលខាងលើនេះឡើយ។
មូលដ្ឋានយោធាអាមេរិកនៅស៊ីរីរងការវាយប្រហារដោយកាំភ្លើងផ្លោងរបស់ទួរគី - ảnh 1រថយន្តយោធាទួរគីនៅតាមបណ្តោយខ្សែព្រំដែនជាប់ប្រទេសស៊ីរីកាលពីថ្ងៃទី១១ខែតុលា  (រូបថត៖ AFP/TTXVN)

លោកវរសេនីយ៍ឯកកងទ័ពជើងទឹក Brook DeWalt បានឲ្យដឹងថាអាមេរិកនៅតែប្រឆាំងជំទាស់នឹងយុទ្ធនាការយោធារបស់ទួរគីនៅក្នុងប្រទេសស៊ីរីជាពិសេសនៅខាងក្រៅតំបន់ដែលមានសុវត្ថិភាពនិងនៅក្នុងតំបន់ដែលទួរគីបានដឹងថាមានវត្តមានយោធាអាមេរិកផងដែរ។ នាថ្ងៃដដែលនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានឲ្យដឹងថា គ្មានសញ្ញាណាមួយដែលបង្ហាញឲ្យឃើញថាទីក្រុង Ankara នឹងបញ្ឈប់ការអនុវត្តយុទ្ធនាការរបស់ខ្លួនសំដៅទៅលើកងកម្លាំង  ជនជាតិ Kurd នៅប្រទេសស៊ីរីនោះទេ។

នាថ្ងៃទី ១១ ខែតុលា យន្តហោះនិងកាំភ្លើងផ្លោងរបស់ទួរគីបានវាយប្រហារនៅជុំវិញតំបន់ Ras al-Ayn ដែលជាទីរួមខេត្តមួយស្ថិតនៅតំបន់ជាប់ព្រំដែនស៊ីរី។ កងកម្លាំងទួរគីបានត្រួតត្រាភូមិចំនួនពីរបន្ថែមទៀតនៅតំបន់ព្រំដែននៅថ្ងៃទី ៣ ចាប់តាំងពីការចាប់ផ្តើមបំផុសយុទ្ធនាការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ