មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់រងការវាយប្រហារ

(VOVWORLD) -នាថ្ងៃទី ២៩ ខែធ្នូ រ៉ុក្កែតចំនួន ៤ គ្រាប់ត្រូវបានបាញ់ទៅលើមូលដ្ឋានមួយដែលទាហានអាមេរិកឈរជើងនៅជិតរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ ភ្លាមៗបន្ទាប់ពីអាមេរិកបានធ្វើការវាយប្រហារ លើដែនអាកាសសំដៅលើកងកម្លាំងមួយត្រូវបានគាំទ្រដោយអ៊ីរ៉ង់។ នាបច្ចុប្បន្នមិនទាន់មានព័ត៌មានណាមួយអំពីចំនួនមនុស្សត្រូវបានស្លាប់និងរងរបួសទេ បន្ទាប់ពីហេតុការណ៍នេះ។
មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់រងការវាយប្រហារ - ảnh 1មូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់រងការវាយប្រហារ (រូបថត៖ AFP/TTXVN) 

មុននោះ ត្រឹមតែក្នុងរយៈពេលប៉ុន្មានម៉ោង កងកម្លាំងអាមេរិកបានវាយប្រហារទៅលើមូលដ្ឋានទ័ពការបស់ក្រុម Kata’íb Hezbollah (KH) ចំនួន ៥ នៅអ៊ីរ៉ាក់និងស៊ីរីសំដៅឆ្លើយតបនឹងវាយប្រហារជាបន្តបន្ទាប់របស់ KH ទៅលើកងកម្លាំងទ័ពចម្រុះ ដែលដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់។ សេចក្តីជូនដំណឹងរបស់កងទ័ពអាមេរិកបានឲ្យដឹងថាបានផ្តោតគោលដៅទៅលើមូលដ្ឋាន KH ចំនួន ៣ កន្លែងនៅអ៊ីរ៉ាក់ និងចំនួន ២ កន្លែងទៀតនៅស៊ីរីផងដែរ។ ការវាយប្រហារលើដែនអាកាសរបស់កងទ័ពអាមេរិកបានបណ្តាលឲ្យសមាជិកចំនួន ៤ នាក់នៃកងពលតូចលេខ ៤៥ ចំណុះកម្លាំង Hashd Shaabi នៅជិតទីរួមខេត្តព្រំដែន Al –Qaim ជាប់ជាមួយស៊ីរី ត្រូវបានស្លាប់ និងមនុស្សចំនួន ៣០ នាក់ទៀតរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ