មូលនិធិ «Russkyi Mir» ផ្សព្វផ្សាយវប្បធម៌និងភាសារុស្ស៊ីលើពិភពលោក
![មូលនិធិ «Russkyi Mir» ផ្សព្វផ្សាយវប្បធម៌និងភាសារុស្ស៊ីលើពិភពលោក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_11_04/russ.jpg) |
មូលនិធិ «Russkyi Mir» ផ្សព្វផ្សាយវប្បធម៌និងភាសារុស្ស៊ីលើពិភពលោក (russkyimir.ru) |
(VOVworld) – នៅទីក្រុងម៉ូស្គូ កំពុងប្រព្រឹត្តទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍
លើកទី ១០ នៃទិវាបង្កើតមូលនិធិ «Russkyi Mir» ។ ថ្លែងមតិនៅពិធីរំលឹកខួប
អនុស្សាវរីយ៍ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី ៣ វិច្ឆិកា ប្រធានក្រុមប្រឹក្សារ
ភិបាលមូលនិធិ លោកស្រី Ludmila Verbitskaya បានបូកសរុបសកម្មភាព
សំខាន់ៗដែលត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌមូលនិធិ «Russkyi Mir» គិតតាំង
ពីឆ្នាំ ២០០៧។ លោកស្រីបានអះអាងនូវការរីកធំធាត់របស់មូលនិធិដោយ
មានការបើក ទូលាយទ្រង់ទ្រាយធ្វើសកម្មភាពនិងការចូលរួមនៃប្រទេស
នានានៅមហា សន្និបាតប្រចាំឆ្នាំ៕