មូលនិធិយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Hillary Clinton ទទួលបានបរិមានទឹកប្រាក់ជាឯកទគ្គកម្ម

មូលនិធិយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Hillary Clinton ទទួលបានបរិមានទឹកប្រាក់ជាឯកទគ្គកម្ម - ảnh 1
លោកស្រី Clinton ថ្លែងមតិនៅក្នុងយុទ្ធនាការបោះឆ្នោតនៅរដ្ឋ New Hampshire នាថ្ងៃទី២៨ កញ្ញា (រូបថត៖EPA/TTXVN)

(VOVworld) - អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton នាថ្ងៃ
ទី១ តុលា ឲ្យដឹងថា ក្នុងខែកញ្ញា​លោកស្រីរូបនេះ ទាក់ទាញបាន ទឹកប្រាក់រៃអង្គាស
ជាឯកទគ្គកម្មចំនួន១៥៤លានដុល្លាអាមេរិក ក្នុងការរត់ប្រណាំងប្រជែង ចូលក្នុង
សេតវិមាន។មុននោះមួយខែ លោកស្រី Clinton ទាក់ទាញបានទឹកប្រាក់ រៃអង្គាសចំនួន១៤៣លានដុល្លាអាមេរិក ប្រៀបនឹងបរិមាណ៩០លានដុល្លា អាមេរិករបស់គូ
ប្រជែងលោក Donald Trump។គិតតាំងពីយុទ្ធនាការបោះឆ្នោត ប្រធានាធិបតី
អាមេរិកចាប់ផ្ដើមប្រព្រឹត្តទៅរហូតដល់ពេលនេះ មានមនុស្សចំនួន ២លាន៦សែន
នាក់បានរៃអង្គាសទឹកប្រាក់គាំទ្រលោកស្រី Hillary Clinton ហើយត្រឹមតែ ក្នុងខែ
កញ្ញាប៉ុណ្ណោះ មានមនុស្សជាង៩សែននាក់បានចូលរួមសកម្មភាពនេះ។
ក្នុងពេលនោះ កាសែត New York Times ចុះផ្សាយនាថ្ងៃទី១ តុលាថា បេក្ខជន
ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់រាយការណ៍អំពីការខាតបង់ប្រាក់ ចំនួន៩១៦លានដុល្លាអាមេរិកលើសេចក្ដីប្រកាសពន្ធប្រាក់ចំណូល កាលពីឆ្នាំ
១៩៩៥ តាមនោះអនុញ្ញាតឲ្យលោករូបនេះគេចពន្ធដោយស្របច្បាប់ក្នុងអំឡុង
ប៉ុន្មានទសវត្សកន្លងទៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ