មូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទទួលបានការឧបត្ថម្ភជាង២,៣ទ្រីលានដុងពីសម្ព័ន្ធ ក្រុមហ៊ុនអគ្គក្រុមហ៊ុនជាច្រើនចំណុះគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស
(VOVWORLD) - ចំនួនទឹកប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានគណៈ កម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស ប្រគល់ជូនមូលនិធិវ៉ាក់សាំងកូវីដ ១៩ ដែលបានគ្រប់គ្រងដោយរតនាគាររដ្ឋ នៅពិធីបង្ហាញមូលនិធិដែលគ្រោងនឹងបាន ធ្វើឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ។
ប្រធានគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាសលោក Nguyen Hoang Anh បំផុសកម្មវិធីរ៉ៃអង្គាសប្រាក់ឧបត្ថម្ភមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩។ |
យោងតាមគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាសបានជូនដំណឹងថា ដោយជួយជ្រោមជ្រែងការអំពាវនាវរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលនិងរណ សិរ្សមាតុភូមិវៀតណាមនោះ ក្រោយរយៈពេល៣ថ្ងៃត្រូវបានបំផុសឡើង គិតត្រឹមវេលា ម៉ោង១៧ថ្ងៃទី២ មិថុនា ចំនួនទឹកប្រាក់ដែលសម្ព័ន្ធក្រុមហ៊ុននិងអគ្គក្រុមហ៊ុននានា ចំណុះគណៈកម្មាធិការបានរ៉ៃអង្គាស ឧបត្ថម្ភជូនមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ បាន ឡើងដល់ទៅជាង២,៣ទ្រីលានដុង។ ចំនួនទឹកប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានគណៈ កម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស ប្រគល់ជូនមូលនិធិវ៉ាក់សាំងកូវីដ ១៩ ដែលបានគ្រប់គ្រងដោយរតនាគាររដ្ឋ នៅពិធីបង្ហាញមូលនិធិដែលគ្រោងនឹងបាន ធ្វើឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ។
អាចនិយាយបានថា ការរៃអង្គាសប្រាក់ឧបត្ថម្ភរបស់សហគ្រាសរដ្ឋ បានចូលរួម ចំណែកអះអាងនូវតួនាទីឈានមុខគេក្នុងការទទួលខុសត្រូវចំពោះសហគមន៍ ដែល ទន្ទឹមនឹងតួនាទីជាកម្លាំងស្នូល ដែលជួយរដ្ឋសម្របសម្រួលសេដ្ឋកិច្ច ចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គម៕