មូលនិធិវិនិយោគចំនួន៣៣សន្យាបោះទុនចូលមកវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម

(VOVWORLD) -ក្នុងចំណោមមូលនិធិពោលខាងលើមានឈ្មោះលេចធ្លោជាច្រើនដូចជា៖ VinaCapital Ventures 500 Startups CyberAgent Capital Genesia Ventures និង Monk’s Hill Ventures ជាដើម។
មូលនិធិវិនិយោគចំនួន៣៣សន្យាបោះទុនចូលមកវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម - ảnh 1 តំណាងបណ្ដាមូលនិធិវិនិយោគចូលរួមវេទិកា VVS ឆ្នាំ២០២០។ (រូបថត៖ baodautu.vn)

នៅវេទិកាមូលនិធិវិនិយោគលើការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតវៀតណាមឆ្នាំ២០២០ (VVS) ក្រោមមូលបទ “Going Digital - ធ្វើ ឌីជីថល” ដែលបានរៀបចំឡើងនាថ្ងៃទី២៥ វិច្ឆិកា នៅទីក្រុងហាណូយ មូល និធិវិនិយោគចំនួន៣៣បានសន្យាបោះទុនចំនួន៨១៥លានដុល្លាអាមេរិក ចូលក្នុងវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម ក្នុងដំណាក់កាលឆ្នាំ២០២១- ២០២៥។

ក្នុងចំណោមមូលនិធិពោលខាងលើមានឈ្មោះលេចធ្លោជាច្រើនដូចជា៖ VinaCapital Ventures 500 Startups CyberAgent Capital Genesia Ventures និង Monk’s Hill Ventures ជាដើម។

លោក Vu Quoc Huy នាយករងមជ្ឈមណ្ឌលជាតិផ្លាស់ប្ដូរថ្មី-ច្នៃប្រឌិតវៀត ណាមបានឲ្យដឹងថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មប្រកបដោយភាព ច្នៃប្រឌិតរបស់វៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយវៀតណាមមាន បរិយាកាសវិនិយោគ អាជីវកម្មដ៏អំណោយផលសម្រាប់ការចាប់ផ្ដើម អាជីវកម្មផ្នែកបច្ចេកវិទ្យាផងដែរ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជាកម្លាំង ចលករ ដើម្បីឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខក្នុងតំបន់ បន្ត អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ