មូស្គូមិនទាន់ទទួលបានសំណើររបស់វ៉ាស៊ីនតោនអំពីការបត្យាប័ន Snowden ទេ
|
មូស្គូមិន ទាន់ទទួលបានសំណើរជាផ្លូវការរបស់វ៉ាស៊ីនតោនអំពីការបត្យាប័នអតីតចារបុរស អាមេរិក លោក Edward Snowden ដែលស្ថិតនៅរុស្ស៊ី ទេ។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ២៥ កក្កដា ក្រសួងយុត្តិធម៌រុស្ស៊ីបានឲ្យដឹងថា៖ មូស្គូមិន ទាន់ទទួលបានសំណើរជាផ្លូវការរបស់វ៉ាស៊ីនតោនអំពីការបត្យាប័នអតីតចារបុរស
អាមេរិក លោក Edward Snowden ដែលស្ថិតនៅរុស្ស៊ី ទេ។ឯកអគ្គរដ្ឋទូតប្រចាំនៅ
រុស្ស៊ី លោក Michael McFaul ក៏បានអះអាងដែរថា៖ អាមេរិកមិនស្នើរឲ្យរុស្ស៊ីធ្វើ
បត្យាប័ន Snowden ទេ។ បទថ្លែងការពោលខាងលើត្រូវបាននាំចេញ ក្នុងកាលៈ
ទេសៈ ការសែតរុស្ស៊ី Kommersant បានឲ្យដឹងថា៖ អាមេរិកបានផ្ញើឯកសារ
ជាផ្លូវការដល់មូស្គូរអំពីបញ្ហានេះ។ ក្នុងពេលនោះ រដ្ឋសភាអាមេរិកកំពុងរៀប
ចំសេចក្តីព្រាងច្បាប់ដែលនឹងអនុវត្តបទដាក់ទណ្ឌកម្មចំពោះបណ្ដាប្រទេស
ដែលអនុញ្ញត្ត Snowden ភៀសខ្លួននយោបាយ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត
ឆ្លើយសម្ភាស ហ៍នៃទស្សនាវដ្តី “Stern” អតីតមន្ត្រីផ្សេងទៀតរបស់ NSA លោក
Thomas Drake បានឲ្យដឹងថា៖ កម្មវិធីចារកម្ម PRISM គឺជាកម្មវិធីមួយក្នុងចំណោម
កម្មវិធីចារកម្ម ចំនួន ៥០ របស់អាមេរិក៕