មូស្គូរត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយភាគីទាំងឡាយនៅស៊ីរី

(VOVworld) – ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ មូស្គូរត្រៀមខ្លួនជាស្រេច ជួបសន្ទនាជាមួយភាគីទាំងឡាយនៅស៊ីរី និងមិនគាំទ្រភាគីណាមួយឡើយ ក្នុងវិប័ត្ត ដែលបានអូសបន្លាយក្នុងរយៈពេល ២១ ខែកន្លងមក នៅប្រទេសមជ្ឍឹម បូព៌ានេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ី​មិនលើកលែងលទ្ធភាពជួប
សន្ទនាជាមួយសម្ព័ន្ធប្រជាជាតិប្រឆាំងរបស់ស៊ីរី។ នាបច្ចុប្បន្នស្ថានភាពនៅស៊ីរីកំពុង
ប្រព្រឹត្តទៅតាមទិសអាក្រក់ឡើងៗ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានអះអាង
ឡើងវិញនូវទស្សនវិស័យរបស់មូស្គូរថា៖ វិប័ត្តនៅ ស៊ីរីត្រូវបានដោះស្រាយដោយ
សន្តិវិធី។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ២៧ ធ្នូ អ្នកនាំពាក្យនៃសម្ព័ន្ធ
ប្រជាជាតិប្រឆាំងស៊ីរី លោក Walid al – Bunni បានប្រកាសថា៖ កំលាំងនេះគ្រាន់
តែយល់ព្រមនឹងវិធានការណ៍នយោបាយ ក្នុង ពេល ប្រធានាធិបតីស៊ីរី លោក Bashar
al – Assad ត្រូវបានលាលែងពីដំណែង៕

មូស្គូរត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយភាគីទាំងឡាយនៅស៊ីរី - ảnh 1
រុស្ស៊ីមិនលើកលែងលទ្ធភាពជួបសន្ទនាជាមួយសម្ព័ន្ធប្រជាជាតិប្រឆាំងរបស់ស៊ីរី។
 (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ