មហាបុណ្យ Vu Lanបានប្រារពឡើងនៅប្រទេសឡាវ

មហាបុណ្យ Vu Lanបានប្រារពឡើងនៅប្រទេសឡាវ - ảnh 1
វត្ត Phat Tich នៅឡាវ


(VOVworld)-នាព្រឹកថ្ងៃទី១០សីហា នៅទីក្រុងវៀងច័ន្ទរបស់ឡាវ វត្ត Phat Tich របស់ សហគមន៍ជនវៀតណាម បានរៀបចំមហាពិធីបុណ្យ Vu Lan (ភ្ជំបិណ)តាមប្រតិទិន
ពុទ្ធសាសនា២៥៥៨ សំដៅពង្រឹងនិងពង្រីកតម្លៃសិលធម៌ដ៏ខ្ពង់ខ្ពស់របស់ជនវៀត
ណាម។ ថ្លែង មតិក្នុងពិធី ព្រះមហាថែរៈThich Minh Quang បានថ្លែងអំណគុណ
ចំពោះភ្ញៀវ ដែលមកចូល រួមក្នុងបុណ្យនេះ បានសម្តែងនូវសីលធម៌ផឹកទឹកនឹក
ដល់ប្រភពដើមរបស់ប្រជាជនវៀត ណាម។ ទោះបីជានៅឆ្ងាយពីស្រុកកំណើតក៏
ដោយ ប៉ុន្តែការសម្តែងកតញ្ញូតាធម៌ ចំពោះជី​ដូនជីតា ឪពុក ម្តាយសុទ្ធតែបានជន
វៀតណាមក្នុងសហគមន៍ចងចាំជានិច្ច។ ដូចជាទម្លាប់ប្រចាំឆ្នាំ ដល់ខែទី៧ តាម
ចន្ទគតិ ជនជនវៀតណាមប្រចាំនៅឡាវ បានចំណាយពេលវេលា ដើម្បី សម្តែង
កតញ្ញូតាធម៌ចំពោះឪពុក ម្តាយ និងចំពោះ យុទ្ធជនវៀតណាម-ឡាវ ដែលពលីជីវិត
ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ និងដើម្បីចំណងមិត្តភាពពិសេសឡាវ-
វៀតណាម ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ