មហាពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវត្ត Phat tich Truc Lam Ban Gioc នៃខេត្ត Cao Bang

មហាពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវត្ត Phat tich Truc Lam Ban Gioc នៃខេត្ត Cao Bang  - ảnh 1
ទិដ្ឋភាពនៃពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវត្ត Phat tich Truc Lam Ban Gioc


(VOVworld)-នាថ្ងៃទី១៨មេសានៅវត្ត Phat tich Truc Lam Ban Gioc ស្រុក Trung
Khanh ខេត្ត Cao Bang (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅពិធី បង្សុកូល
រំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបានពលីជីវិតដើម្បីបុព្វហេតុតស៊ូ រំដោះជាតិ
និងការពារមាតុប្រទេស។ ថ្លែងមតិនៅមហាពិធីបុណ្យនេះ ព្រះតេជគុណ Thich
Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាលកិច្ចមជ្ឈឹម សមាគមពុទ្ធសាសនាវៀត
ណាមនិងជាប្រធានស​មាគមសាសនាខេត្ត Cao Bang បានឲ្យដឹងថា តាមរយៈ
មហាពិធីបុណ្យនេះ បុព្វជិត ពុទ្ធបរិស័ទសូម ឧទ្ទិសកុសលឲ្យវិញ្ញាក្ខន្ធរបស់យុទ្ធ
ជនដែលពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ ការពារមាតុប្រទេស។ នៅក្នុងពិធីនេះ
ដែរ តំណាងចូលរួមបានចំណាយ១នាទី សម្រាប់ស្មឹងស្មាធិ៍ចំពោះវិញ្ញាក្ខន្ធលោក
ប្រធានហូជីមិញនិងបណ្តាយុទ្ធជនពលី ព្រមទាំងបួងដួងសូមឲ្យប្រទេសជារិសម្បូរ
សប្បាយប្រជាជនសុខសាន្តត្រាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ