មហាពិធីវិសាខបូជារបស់ អ.ស.ប. Vesak ឆ្នាំ ២០១៤ ចាប់ផ្តើមជាផ្លូវការ


មហាពិធីវិសាខបូជារបស់ អ.ស.ប. Vesak ឆ្នាំ ២០១៤ ចាប់ផ្តើមជាផ្លូវការ - ảnh 1
មហាពិធីវិសាខបូជារបស់ អ.ស.ប. Vesak ឆ្នាំ ២០១៤ ចាប់ផ្តើមជាផ្លូវការ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៧ ឧសភា មហាពិធីវិសាខបូជារបស់ អ.ស.ប. (Vesak) បានចាប់ផ្តើមជាផ្លូវការនៅវត្ត Bai Dinh ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ ពិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ១១ ឧសភា Vesak ឆ្នាំ ២០១៤ គឺជា
ព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់សំដៅលើកកំពស់តួនាទីរបស់ពុទ្ធសាសនា
វៀតណាមក្នុងនិន្នាការសមាហរណកម្មអន្តរជាតិរួមចំណែកផ្សព្វផ្សាយរូបភាព
របស់ប្រទេសជាតិនិងមនុស្ស វៀតណាមដល់មិត្តភក្តិអន្តរជាតិ។ Vesak ឆ្នាំ ២០១៤ មានការចូលរួមរបស់តំណាងអន្តរ ជាតិចំនួន ១ ពាន់នាក់មកទីប្រទេសចំនួន ១
រយ លើសកលលោក និងពុទ្ធសាសនិក រាប់សែននាក់នៅក្នុងនិងក្រៅប្រទេស។
ក្នុងក្របខ័ណ្ឌ Vesak ឆ្នាំ ២០១៤ មហាពិធីបួងសួងសុំសេចក្តីសុខសាន្តត្រាណ
សមាហរណកម្មនិងអភិវឌ្ឍន៍សំរាប់វៀតណាមនឹងត្រូវបានរៀបចំឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ