មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦


មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦  - ảnh 1
មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ (VNA)

(VOVworld) – នារសៀលថ្ងៃទី ៩ វិច្ឆិកា (តាមម៉ោងវៀតណាម) បេក្ខជននៃគណៈ
 បក្សសាធារណៈរដ្ឋ លោក Donald Trump ដណ្តើមបានសម្លេងមហាបោះឆ្នោត
ចំនួន ២៧៦ ខ្ពស់ជាងបើប្រៀបនឹងកំរិតសម្លេងគាំទ្រចាំបាច់គឺ ២៧០ ក្នុង
ចំណោមសម្លេងគាំទ្រទាំងអស់ចំនួន ៥៣៨ ។ ដូច្នេះ លោក  Donald Trump
ឈ្នះកូបដិបក្សពីគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton  ហើយ
ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជំនាន់ទី ៤៥ ។ តាមផែនការ លោក
Donald Trump នឹងរៀបចំពិធីទទួលសច្ចាប្រណិធានកាន់ដំណែងនាថ្ងៃទី ២០
មករា ឆ្នាំ ២០១៧ ខាងមុខ បន្ទាប់ពីប្រធានាធិបតីកាន់អំណាច​លោក Barack
Obama បញ្ចប់អាណត្តិរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្នុងការ
រត់ ប្រណាំងចូលក្នុងព្រឹទ្ធសភា គិតដល់ម៉ោង ១៤ និង ១០ នាទី រសៀលថ្ងៃទី
៩ វិច្ឆិកាគណៈបក្សសាធារណៈរដ្ឋដណ្តើមបានអាសនៈចំនួន ៥១ ក្នុងចំណោម
អាសនៈទាំងអស់ចំនួន ១០០។ គណៈបក្សសាធារណៈរដ្ឋក៏ទទួល បានអាសនៈ
ចំនួន ២៣៣/៤៣៥ ក្នុងសភាជាន់ទាបអាមេរិក​ ផងដែរ។ ដូច្នេះ ដោយជ័យ
ជំនះដ៏ត្រចះត្រចង់នេះ គណៈបក្សសាធារណៈរដ្ឋនៅតែរក្សាបាន អំណាចគ្រប់
គ្រងរដ្ឋសភាអាមេរិកប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ